ក្រុមកីឡាករបាល់ទាត់ដែលជម្រើសក្នុងលីគកំពូលកម្ពុជា (Cambodia All Stars) នឹងត្រូវប្រកួតជាមួយ ក្រុម Muangthong United (ថៃ) នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ នាវេលាម៉ោង ៦ ល្ងាច ក្នុងជំនួបមិត្តភាពអន្តរជាតិសប្បុរសធម៌ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិ។
ចំពោះតម្លៃសំបុត្រចូលរួមទស្សនា គឺចែកចេញជា២ប្រភេទរួមមាន៖ តម្លៃ ១០,០០០ រៀល (តំបន់មានតំបូល) និង តម្លៃ ៥,០០០ រៀល (តំបន់ពុំមានតំបូល) នៅទីតាំងលក់សំបុត្រគឺនៅក្លោងទ្វារខាងមុខនៃពហុកីឡដ្ឋានជាតិ។ ខណៈដែលថវិកាដែលប្រមូលបានពីការលក់សំបុត្រនៅក្នុងការប្រកួតនេះ នឹងយកទៅអភិវឌ្ឍវិស័យបាល់ទាត់យុវជនទូទាំង ២៥ រាជធានី-ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
រូបចាស់
មតិយោបល់