ព័ត៌មានកីឡា

Douglas Costa ឈានដល់ការពិនិត្យសុខភាពជាមួយ Juventus ហើយ

ខ្សែបម្រើសញ្ជាតិប្រេសីុលរបស់ក្លិប Bayern Munich កីឡាករ Douglas Costa បាន​មក​ដល់​ទីក្រុង​ Turin ​កាល​ពី​ម្សិលមិញ​ត្រៀម​លក្ខណៈ​ពិនិត្យ​សុខភាព​ គ្រោងនិងធ្វើការពិនិត្យសុខភាពនៅថ្ងៃពុធនេះ ដើម្បីចូលរួមជាមួយក្លិប Juventus។

កីឡាករសញ្ជាតិប្រេសីុលរូបនេះ បាននិយាយទៅកាន់ប្រធានក្លិប Juventus គឺលោក Giuseppe Marotta នៅប្រទេសអាល្លឺម៉ង់ថាគាត់និងចូលរួមជាមួយក្រុមជើងឯកអុីតាលី ក្រោមលក្ខខ័ណ្ឌខ្ចីជើងដែលមានតម្លៃ ៦​លាន​អឺរ៉ូ​លើ​ការ​ខ្ចី​ជើង ហើយ​ប្រសិន​ជា Costa បង្ហាញ​ទម្រង់​លេង​ល្អ​​សេះបង្កង់​​នឹង​ទិញ​ផ្ដាច់​ក្នុង​តម្លៃ​៤០​លាន​អឺរ៉ួ​តែ​ម្ដង និង​ចុះ​កុងត្រា​ ៥​ឆ្នាំ ​ថែមទៀតផង។

កីឡាករ​វ័យ​​ ២៦​ឆ្នាំនេះ ​អាច​ប្រកាស​ចូលរួម​ជាមួយ​ក្រុម​ Juventus ក្នុង​ពេល​ឆាប់ៗនេះ បើសិនជាការពិនិត្យសុខភាពបានជោកជ័យ បន្ថែមថាកាល​ពី​រដូវ​កាល​មុន​​ តែ​ក្នុង​ការ​បង្ហាញ​ខ្លួនជាមួយ Bayern Munich​ ២៣​ប្រកួត​ អាច​រក​បាន​ ​៤​គ្រាប់ និង​បញ្ជូន​គ្រាប់​បាល់​​ឲ្យមត្តរួមក្រុមទាត់បញ្ចូលទីបាន ​​៦គ្រាប់​៕

មតិយោបល់