ព័ត៌មានកីឡា

គ្រូបង្វឹកក្លិប Shanghai SIPG ប្រឈមនឹងការបញ្ចប់កិច្ចសន្យា

លោក Andre Villas-Boas គ្រូបង្វឹករបស់ក្លិប Shanghai SIPG បានស្ថិតក្រោមសម្ពាធបន្ទាប់ពីចាញ់ក្រុម Urawa Reds ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ AFC Champions League នេះបើយោងតាម Daily Mail ។

Urawa Reds បានទទួលជ័យជម្នះ ១-០ លើក្រុម Shanghai SIPG នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Champions League កាលពីថ្ងៃពុធដើម្បីសរុបទាំងពីរជើង ២-១ ។ បន្ទាប់ពីការបរាជ័យនេះ Villas-Boas អាចនឹងត្រូវចាកចេញ បើសិនជាបរាជ័យការប្រកួតវគ្គផ្តាច់ព្រ័ត្រ CFA Cup នៅខែក្រោយ ជាមួយនឹងគូប្រជែង Shanghai Shenhua។ នៅក្នុងក្របខ័ណ្ឌ Chinese Super League ក្រុម Shanghai SIPG កំពុងតាមពីក្រោយក្រុម Guangzhou Evergrande ចំនួន ៦ពិន្ទុ ខណៈដែលសល់តែបីប្រកួតទៀតប៉ុណ្ណោះ។

CBS News Bai Yansong បាននិយាយថា៖ “វាដល់ពេលហើយដែល Villas-Boas ត្រូវចាកចេញ។ គាត់ត្រូវបានគេព្យួរម្តងហើយម្តងទៀត … ប្រសិនបើគាត់ចាកចេញវាអាចជាការធូរស្បើយសម្រាប់គាត់។ ទន្ទឹមនឹងនេះដែរអ្នកអង្កេតការណ៍នៅសៀងហៃបាននិយាយថា៖ “វាហាក់បីដូចជា Villas-Boas កំពុងតែរៀបចំផែនការសម្រាប់រដូវកាលក្រោយរបស់ក្រុម SIPG ប៉ុន្តែប្រសិនបើគ្រូបង្វឹកព័រទុយហ្គាល់ចង់ដឹងពីសម្រេចសេចក្តីប្រាថ្នារបស់គាត់ គាត់ត្រូវតែឈ្នះពាន CFA CUP” ។

សូមរំលឹកថា SIPG បានចំណាយប្រាក់យ៉ាងច្រើននាំគ្រូព័រទុយហ្គាល់រូបនេះមក ដើម្បីបំពេញមហិច្ឆតាយកពានឲ្យបាន ដូច្នេះហើយបើមិនអាចឈ្នះពាន CFA CUP ទេនោះ គាត់អាចរងសម្ពាធពីការបញ្ចប់កិច្ចសន្យាជាមួយក្លិប៕

មតិយោបល់