ព័ត៌មានកីឡា

ដំណើរទស្សនៈកិច្ច ទៅកាន់ប្រទេសចិន របស់ Ronaldo ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

កំពូលខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរបស់ក្រុមស្តេចស Real Madrid កីឡាករ Cristiano Ronaldo កំពុងតែទទួលជោគជ័យយ៉ាងខ្លាំង ក្នុងដំណើរទស្សន:កិច្ច ទៅកាន់ប្រទេសចិន។

នេះគឺជាភាពជោគជ័យ យ៉ាងត្រចះត្រចង់ របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុងប្រទេសចិន នាឆ្នាំនេះ។ ជាការពិតណាស់ វត្តមានរបស់ Ronaldo បានធ្វើឲ្យ អ្នកគាំទ្រ រាប់ម៉ឺននាក់ បានមកឈរកកកុញ ទទួលខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ Ronaldo បានមកជួបអ្នកគាំទ្រ យ៉ាងច្រើន នៅតាមទីសារធារណ:ដែលមានអ្នកគាំទ្រជាច្រើន តាមប្រមាញ់ថតរូប និងចាប់ដៃ Cristiano Ronaldo ។ បន្ថែមលើនេះ Ronaldo ក៍បានថតរូបបង្ហោះ ដែលមានអ្នកគាំទ្រជាច្រើនកកកុញ នៅជុំវិញរូបគេយ៉ាងច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា Ronaldo បានទៅកាន់កីឡារដ្ឋានមួយ របស់ប្រទេសចិន ដោយផ្តល់នូវការថតរូបជាអនុស្សាវរីយ៍យ៉ាងច្រើន នៅទីនោះ ជាមួយអតីតមិត្តរួមក្រុម ដែលកំពុងប្រកបអាជីព នៅប្រទេសចិន គឺកីឡាករ Ricardo Carvalho ។ ម្យ៉ាងវិញទៀតនោះ ក៍មានពត៌មាន ដែលក្លិបចិន បានឲ្យតម្លៃខ្លួន Ronaldo ដល់ទៅ ៣០០លានអឺរ៉ូ ប្រសិនបើរូបគេព្រមទៅលេងនៅចិននោះ។ ក៍ប៉ុន្តែ នេះគ្រាន់តែជាពាក្យចរចារអារាមប៉ុណ្ណោះ ខណ: Ronaldo មិនមានបំណងផ្លាស់ទៅកាន់លីគកំពូលរបស់ចិនឡើយ ព្រោះរូបគេកំពុងតែ ពង្រឹងសមត្ថភាព នៅលីគអឺរ៉ុប។

ដូច្នេះហើយ ដំណើរដ៍ជោគជ័យ របស់ Ronaldo នៅលើទឹកដីចិននេះ​ ក្នុងន័យដំណើរកម្សាន្ត មិនមែន ដើម្បីទៅមើលក្លិបចិន ដែលកំពុងចង់បានរូបគេឡើយ។

មតិយោបល់