ព័ត៌មានកីឡា

៤៨ ម៉ោងទៀត ជាពេលវេលាមួយដែល Arsenal ទទួលបានខ្សែប្រយុទ្ធ Alexander Lacazette

បើតាមលោក Jean-Michel Aulas ប្រធានក្លិប Lyon បានឲ្យដឹងថា នៅរយៈពេល ៤៨ម៉ោងបន្ទាប់ទៀតនេះ ក្លិប បានឈានដល់ការផ្ទេរកីឡាករ Alexandre Lacazette ទៅកាន់ក្រុមកាំភ្លើងធំ Arsenal ហើយ។

តាមរយៈការចុះផ្សាយរបស់ Standard បានឲ្យដឹងថា Arsenal បានជោគជ័យ ក្នុងការនាំយកខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុម Lyon កីឡាករ Alexandre Lacazette ហើយ។ ជាការពិតណាស់ នៅរយៈពេលមិនដល់ ៤៨ម៉ោងទៀតនោះទេ ការផ្ទេរខ្សែប្រយុទ្ធបារាំង វ័យ ២៦ឆ្នាំរូបនេះ។ គួរបញ្ជាក់ផងដែរថា Lacazette ធ្លាប់បានបដិសេធលក់ពី ក្លិប Lyon ម្តងរួចមកហើយ ក៍ប៉ុន្តែ ការព្យាយាមរបស់ Arsenal បានធ្វើឲ្យក្លិបបារាំងយល់ព្រមលក់ខ្សែប្រយុទ្ធឆ្នើមរូបនេះ។ បើតាម Standard ដដែល តម្លៃខ្លួនរបស់ Lacazette អាចឈានដល់ ៥០លានផោន ឬច្រើនជាងនេះ តែមិនទាន់ច្បាស់នៅឡើយទេ ដោយក្លិបទាំង២ កំពុងពិភាក្សាបន្តទៀត។ Arsenal កំពុងតែត្រូវការខ្សែប្រយុទ្ធយ៉ាងខ្លាំង ខណះ​Oliver Giroud និង Alexis Sanchez មិនទាន់ច្បាស់ពីអនាគត់នៅឡើយ។

យ៉ាងណាក៍ដោយ ការផ្ទេរយក Alexandre Lacazette ក្នុងពេលឆាប់ៗខាងមុខនេះ នឹងប្រសើរសម្រាប់ Arsenal ព្រោះថា ខ្សែប្រយុទ្ធរូបនេះបង្ហាញខ្លួនយ៉សងល្អឲ្យ Lyon នាពេលកន្លងមក ដោយស៊ុតបាន ១១៣ គ្រាប់ ក្នុងការបង្ហាញខ្លួនបាន ១៨៣លើកឲ្យក្រុម Lyon។ ដូច្នេះហើយ រង់ចាំមើលថា តើ Alexandre Lacazette ពិតជាផ្លាស់មកកាន់ Arsenal ដូចសម្តីរបស់លោក Jean-Michel Aulas ដែរឬយ៉ាងណា?

មតិយោបល់