ព័ត៌មានកីឡា

ទីបំផុត! ប្រភេទគីឡូ ស៊ន សៀវម៉ី បានដាក់ចូលស៊ីហ្គេមហើយ

បន្ទាប់ពីមានការស្នើសុំពីកម្ពុជា ម្ចាស់ផ្ទះម៉ាឡេស៊ីបានយល់ព្រមដាក់ប្រភេទទម្ងន់តេក្វាន់ដូ៧៣គីឡូក្រាម ដែលត្រូវនិងវិរៈនារី ស៊ន សៀវម៉ី ចូលក្នុងស៊ីហ្គេមឆ្នាំ២០១៧។ នេះបើតាមការបញ្ជាក់ពីទំព័រផ្លូវការរបស់គណៈកម្មការជាតិអូឡាំពិកកម្ពុជា។

កន្លងមក ពិសេសស៊ីហ្គេមកាលពីឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី ម្ចាស់មេដាយមាសទ្វីបអាស៊ីរបស់កម្ពុជា មិនមានឱកាសចូលប្រជែងមេដាយក្នុងព្រិត្តិការណ៍កម្រិតតំបន់នេះឡើយ ដោយគណៈកម្មការមិនបានដាក់បញ្ចូល។

វត្តមានជាថ្មីនេះ អាចជាក្តីរំពឹងក្រសោបមេដាយបន្ថែមសម្រាប់កម្ពុជា ត្បិត សៀវម៉ី មានបទពិសោធន៍ច្រើនលើឆាកអន្តរជាតិ ពិសេសទើបតែទទួលបានជើងឯកវគ្គជម្រុះកៅអី Olympic Game ផងដែរ។

12592356_599814516842298_93111386724289676_n13690838_1039789699441724_7651040165338939942_n13731737_1039789706108390_8609160751079988787_n

មតិយោបល់