ព័ត៌មានកីឡា

Man Utd និង Ivan Perisic ព្រមព្រៀងគ្នាហើយ តែ Inter ដាក់លក្ខខណ្ឌមួយ

ក្លិបបីសាចក្រហម Man Utd បានយល់ព្រមព្រៀងជាមួយនិងកីឡាករ Ivan Perisic រួចហើយក្នុងម្លៃ ៤០ លានផោន និងទទួលបានប្រាក់ ១០មុឺនផោនក្នុងមួយសប្តាហ៏ នេះបើតាមកាសែត The Sun បានចុះផ្សាយមុននេះបន្តិច។

ខ្សែបម្រើក្រូអាតរូបនេះនិងក្លាយជាកីឡាករចំណូលថ្មីទី៣ដែលលោក Jose Mourinho ទិញចូលក្នុងរដូវកាលនេះបន្ទាប់ពីការមកដល់របស់កីឡាករខ្សែការពារ Victor Lindelof និងខ្សែ ប្រយុទ្ធ Romeleu Lukaku។ ការដោះដូរនេះនិងកើតឡើងក្រោយពេលដែលក្លិប Inter Milan បានរកឃើញកីឡាករថ្មីមួយរូបសម្រាប់ជំនួសកន្លែងរបស់ Perisic នោះគឺកីឡាករ Keita Balde របស់ក្លឹប Lazio។ ដូច្នេះបើក្លិប Inter Milan ទិញបាន Keita Balde ពី Lazio មែននោះ Perisic ពិតណាស់និងអាចផ្លាស់ទៅកាន់ក្លឹប Man Utd បានហើយ។

សូមបញ្ជាក់ថា ក្រុម Inter Milan បានទាមទារក្នុងការដោះដូរកីឡាករ ជាមួយ Man Utd តម្រូវឲ្យកីឡាករ Anthony Martial ទៅចូលរួមជាមួយក្លិបអុីតាលីនេះវិញក្នុងលក្ខខណ្ឌខ្ចីជើងរយ:ពេលយូ។ បើការដោះដូព្រមព្រៀងគ្នា Perisic អាចនិងហោះទៅជួបមិត្តរួមក្រុមថ្មីនៅសហរដ្ឋអាមេរិចតែម្តងដែលក្រុម Man Utd កំពុងតែហ្វឹកហាត់ត្រៀមប្រកួតលក្ខណ:ទេសចរណ៏ ដើម្បីពិនិត្យសុខភាពនិង បញ្ចប់នូវការដោះដូរមួយនេះ។

 

មតិយោបល់