ព័ត៌មានកីឡា

Salah រកបាន២គ្រាប់ ឲ្យ Liverpool ហើយ ក្រោយការបង្ហាញខ្លួនបាន២ប្រកួតកន្លងមក

ការនាំយកខ្សែបម្រើស្លាប Mohamed Salah មកកាន់ក្រុមហង្សក្រហម Liverpool ពិតជាមិនខកបំណងឡើយ បន្ទាប់ពីកីឡាករអេហ្ស៊ីប រូបនេះ រកបាន២គ្រាប់ ក្នុងការបង្ហាញខ្លួន ២លើកឲ្យក្រុមហង្សក្រហម Liverpool ។

Mohamed Salah កំពុងតែបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមហង្សក្រហម Liverpool តាមរយៈសមត្ថភាពយ៉ាងល្អរបស់កីឡាកររូបនេះ។ ជាការពិតណាស់ ក្រោយពីបង្ហាញខ្លួនបាន ២ប្រកួតកន្លងមក Salah រកបាន ២គ្រាប់ហើយ ឲ្យ Liverpool ដែលនេះគឺជារឿងដ៍ល្អបំផុត របស់ក្លិប ព្រោះថា កីឡាករដែលផ្លាស់មកក្លិបនៅ Premier League នាពេលកន្លងមកនេះ មានតែ Mohamed Salah ទេដែល រកបាន២គ្រាប់ ក្នុងការប្រកួត២លើកដំបូង។ ១គ្រាប់ដំបូងរបស់ Salah រកបានក្នុងការប្រកួតនៅ សឹង្ហបូរី ជាមួយក្រុម Crystal Palace ដោយឈ្នះក្នុងលទ្ធផល ២-០ និង១គ្រាប់ថ្មីៗនេះ រកបានក្នុងការប្រកួតឈ្នះ ៣-០ លើក្រុម Hertha Berlin ។ ហេតុនេះហើយ Mohamed Salah បានធ្វើឲ្យ ក្រុមហង្សក្រហម Liverpool ពេញចិត្តយ៉ាងខ្លាំង ចំពោះទម្រង់លេងរបស់កីឡាកររូបនេះ។

ម្យ៉ាងវិញទៀតនោះ តម្លៃខ្លួន ៤៣លានអឺរ៉ូ ដែល Liverpool ទិញពី Roma នោះ គឺសាកសមបំផុត ដែលក្លិបមួយនេះ អាចនាំយកមកកាន់ក្លិបបាន។ ដូច្នេះហើយ ការវិលមកកាន់ Premier League វិញនៅរដូវកាលនេះ របស់ Mohamed Salah នឹងធ្វើឲ្យប្រជាប្រិយភាពរបស់កីឡាករអេហ្ស៊ីបរូបនេះ កាន់តែប្រសើរឡើងវិញ។

មតិយោបល់