ឧត្តរមានជ័យៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងរវាងឪពុកចុងបានប្រើហិង្សាយកមែកឈើប៉ុនមែជើងវាយទៅលើខ្លួនប្រាណដែលជាកូនប្រុស(កូនចុង) បណ្តាលឲ្យនៅស្លាប់នៅមន្ទីរពេទ្យខេត្តសៀមរាប។
ហេតុការណ៍បានកើតឡើនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១២ ភូមិចំការចេក ខេត្តឧត្តរមានជ័យ។
ក្មេងប្រុសដែលស្លាប់ខាងលើមានឈ្មោះ វ៉ាន ចិត្ត អាយុ១៣ឆ្នាំ។
មូលហេតុ បណ្តាលមកពីមិនជួយមើលប្អូនតូចៗ ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


មតិយោបល់