ព័ត៌មានកីឡា

West Ham ទំនងជាអាចនាំយក Hernandez ត្រឡប់មកកាន់ Premier League វិញ

ក្រុមញញួរធំ West Ham កំពុងតែខិតជិត ក្នុងការនាំយកខ្សែ ប្រយុទ្ធ ម៉ិកស៊ីកូ Javier Hernandez ពីក្រុម Bayern Leverkusen ក្នុងពេលដ៍ខ្លីខាងមុខនេះ។

នេះមិនមែនជាលើកទី១ ឡើយសម្រាប់ West Ham ក្នុងការប៉ុនប៉ង នាំយក Javier Hernandez ឬ Chicharito ដែលជាខ្សែប្រយុទ្ធដ៍ឆ្នើមមួយរូបនោះ បើតាម Sky Sports បានឲ្យដឹងថា West Ham បានតាមប្រមាញ់ Hernandez ជាយូរណាស់មកហើយ ក៍ប៉ុន្តែ ក្រុមអង់គ្លេសមួយនេះ មិនទាន់ទទួលចម្លើយវិជ្ជមានណាមួយនៅឡើយទេ។ យ៉ាងណាវិញ ចុងក្រោយនេះ Javier Hernandez កំពុងតែត្រៀមខ្លួនមកកាន់ Premier League វិញហើយ ដោយរូបគេនឹងមកចូលរួមជាមួយក្រុម West Ham នេះតែម្តង។

Sky Sports ដដែលបានឲ្យដឹងថា West Ham ទំនងជាត្រូវចំណាយទឹកប្រាក់ ប្រមាណជា ១៣លានផោន ដើម្បីនាំយក Javier Hernandez ពីក្រុម Bayern Leverkusen ។ គួរបញ្ជាក់ផងដែរថា Javier Hernandez គឺជាអតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម បីសាចក្រហម Manchester United ក្នុងជំនាន់លោក Sir Alex Ferguson និងជាកីឡាករខ្ចីជើង បាន១រដូវកាល របស់ក្រុម Real Madrid កាលពីឆ្នាំ ២០១៤-២០១៥ផងដែរ។

ដូច្នេះហើយ ការវិលត្រឡប់ មកកាន់ Premier League លើកនេះរបស់ខ្សែប្រយុទ្ធម៉ិកស៊ីកូ រូបនេះជាមួយ West Ham នោះ នឹងធ្វើឲ្យរូបគេ មានការចាប់អារម្មណ៍សារជាថ្មី ពីសំណាក់អ្នកគាំទ្រ បាល់ Premier League ។ ជាងនេះទៅទៀត Javier Hernandez ដែលអ្នកគាំទ្រតែងស្គាល់ថា Chicharito នោះ នឹងបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងនាមជាខ្សែប្រយុទ្ធថ្មីរបស់ West Ham ។

មតិយោបល់