ព័ត៌មានជាតិ

ខ្ទេចអស់រលីង! រថយន្តក្រុមហ៊ុន ហាក់ ម៉ៅ(M)មួយគ្រឿងផ្ទុះកង់រេចង្កូតបុករោងលក់ពោតធ្លាក់ផ្លូវក្រឡាប់ទាំងព្រឹក

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តក្រុមហ៊ុន ហាក់ ម៉ៅ(M) ធុនយក្សមួយគ្រឿងបានក្រឡាប់ផ្ងារជើងធ្លាក់ពីលើដងផ្លូវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់ខាងលើនេះ គឺជារថយន្តក្រុមហ៊ុន ហាក់ ម៉ៅ (M) ពាក់ស្លាកលេខ ភ្នំពេញ 3B-2309 ចំណែកមូលហេតុដែលបណ្តាលឲ្យក្រឡាប់ គឺមកពីផ្ទុះកង់មុខ ខាងស្តាំ ទើបរេទៅបុករោងលក់ពោត រួចបន្តធ្លាក់ផ្លូវក្រឡាប់បែបនេះតែម្តង សំណាងណាស់មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡើយ៕

មតិយោបល់