ព័ត៌មានកីឡា

Pogba ប្រកាសមិនចាកចេញពី Old Trafford

បន្ទាប់ពីមានពាក្យចរចាមអារាមជាច្រើន ទាក់ទងនឹងការចាកចេញពី ក្រុមបីសាច​ក្រហម Manchester United នៅរដូវកាលក្រោយនេះ ក្រោយពីមានបញ្ហា​មិន​ចុះសម្រុងជាមួយលោក Jose Mourinho រួចមក នៅពេលនេះ កីឡាករស្បែក​ខ្មៅបារាំង Paul Pogba បានចេញមុខមកបញ្ជាក់ទាក់ទងបញ្ហានេះ។

បើតាមការចុះផ្សាយរបស់ Manchester Evening News បានឲ្យដឹងថា ខ្សែបម្រើបារាំង Paul Pogba បានបដិសេធ ក្នុងការចាកចេញពីក្រុមបីសាច​ក្រហម Manchester United នៅរដូវកាលក្រោយនេះ។ ប្រភពខាងលើដដែល បានឲ្យដឹងទៀតថា ថ្វីបើមានបញ្ហាមិនចុះសម្រុងតិចតួចជាមួយលោក Jose Mourinho ក្តី ក៍ប៉ុន្តែ Pogba សម្រេចចិត្តមិនចាកចេញពី Old Trafford ឡើយ ដោយមហិច្ចតារបស់គេ ចង់ឈ្នះពាន Premier League ជាមួយក្លិបសិន។

ក្នុងនោះដែរ Pogba បាននិយាយថា៖ ទម្រង់លេងមិនជាបញ្ហា សម្រាប់រូបគេឡើយ សំខាន់គឺក្លិបជោគជ័យ​ ម្យ៉ាងរវាង Man Utd និងជម្រើស​ជាតិបារាំង គឺខុសគ្នា វាអាស្រ័យទៅលើគ្រូបង្វឹកអ្នករៀបចំ។ គួរបញ្ជាក់ផងដែរថា Pogba ធ្លាប់បានស្នើឲ្យលោក Mourinho ប្រើទម្រង់លេងដូចបារាំង៤-៤-២ ខណ:លោក Mourinho មិនទទួលយកឡើយ ដោយបន្តប្រើទម្រង់លេង៤-៣-៣ របស់គាត់ដដែល ជាហេតុធ្វើឲ្យកីឡាករបារាំងរូបនេះ រិះគន់យ៉ាងខ្លាំងទៅលើទម្រង់លេងនេះ។

យ៉ាងណាក៍ដោយ Pogba បានចេញមុខមកបដិសេធ ចំពោះពាក្យចរចាមអារាម នៃការចាកចេញពី Old Trafford នៅរដូវកាលក្រោយនេះ ដោយកីឡាកររូបនេះ នៅតែជាសមាជិករបស់​ក្រុមបីសាចក្រហម Manchester United ដដែល។

មតិយោបល់