ក្រុមបាល់ទាត់ Manchester City កំពុងតែរំកិលខ្លួន កាន់តែជិត ក្នុងការនាំយកខ្សែការពារស្លាបរបស់ក្រុម Real Madrid គឺកីឡាករ Danilo ។
Man City និង Real Madrid កំពុងតែមានទំនាក់ទំនងយ៉ាងរលូន ក្នុងការដោះដូរកីឡាករ នៅរដូវក្តៅនេះ។ បើតាម ESPN reports បានឲ្យដឹងថា ក្រុម Real Madrid នឹងត្រូវបាត់បង់ខ្សែការពារមួយរូបទៀតហើយ នៅមុនរដូវកាលថ្មីមកដល់នេះ។ ជាការពិតណាស់ Man City បានត្រៀមទឹកប្រាក់ខ្ទង់ ២៦,៥លានផោន ដើម្បីនាំយកខ្សែការពារស្លាប Danilo មកជំនួសតំណែង Pablo Zabeleta ដែលបានចាកចេញពី Man City ហើយនោះ។ ម្យ៉ាងវិញទៀត ខាង Real Madrid ដូចជាយល់ព្រមនៅក្នុងការលក់ Danilo ទៅឲ្យ Man City ហើយ ដោយរង់ចាំតែពេលវេលា នៃការដោះដូរប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា Danilo ត្រូវបាននាំយក មក Real Madrid កាលពីចុងឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់លោក Rafael Benitez ។ ក៍ប៉ុន្តែតំណែងរបស់ Danilo ហាក់មានបញ្ហានៅ Real ព្រោះថា នៅស្លាបស្តាំមាន Cavarjal និងស្លាបឆ្វេងមាន Marcelo ជាហេតុធ្វើឲ្យខ្សែការពាររូបនេះ មិនស្ថិតក្រោមក្រសែភ្នែករបស់លោក Zidane ឡើយ។ ជាងនេះទៅទៀត Real Madrid កំពុងតែនាំយកខ្សែការពារថ្មីៗមកជាច្រើន តម្រូវឲ្យ Danilo រកច្រកថ្មី ដើម្បីអាជីពរបស់គេ។ ដូច្នេះហើយ Man City នឹងអាចនាំយក Danilo ក្នុងតម្លៃ ២៦,៥លានផោន ក្នុងពេលឆាប់ៗនេះ។
សូមរំលឹកបន្តិចថា Danilo គឺជាខ្សែការពារទី៣ របស់ Real Madrid ហើយដែលបានចាកចេញពីក្លិប បន្ទាប់ពី Pepe ទៅ ក្របខ័ណ្ឌតួគី Coentrao ទៅក្របខ័ណ្ឌព័រទុយហ្គាល់ ខណះ Danilo ទៅក្របខ័ណ្ឌអង់គ្លេស។




មតិយោបល់