ព័ត៌មានកីឡា

Ronaldo ឆិតរបូតឱកាស

ខ្សែប្រយុទ្ធដ៍ឆ្នើម Cristiano Ronaldo ចាប់ផ្តើមមានឱកាសទាត់បាល់បញ្ចូលទីឲ្យក្រុម Real Madrid បានវិញហើយ ក្រោយពីយប់មិញនេះ តារាស៊ុតរូបនេះ អាចស៊ុតបាន១គ្រាប់ ក្នុងជំនួបជាមួយក្រុម Malaga ។

ជាក់ស្តែងណាស់ Ronaldo ឆិតបង្កឱកាសមាស ឲ្យទៅជា​ឱកាសខ្យល់វិញ បន្ទាប់ពីកីឡាកររូបនេះ បានរបូតគ្រាប់បាល់ ១១ម៉ែត្រ ទាត់មិនចូល តែអាចថែមបានសម្រេចមកវិញ នៅពេលដែលចាំទី ទះផ្លាត​មកចំជើងវិញ។ ១គ្រាប់របស់ Ronaldo យប់មិញនេះ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះថា វាគឺជាគ្រាប់បាល់ជ័យជម្នះ របស់ក្រុម Real Madrid លើក្រុម Malaga ក្នុងលទ្ធផល ៣-២ យ៉ាងវេទនាបំផុត។ Real Madrid បានធ្វើការនាំមុខមុន តាមរយៈការតែតរបស់ Karim Bnzema តាំងពីនាទីទី តែត្រូបានតាមស្មើមកវិញ ដោយការស៊ុតរបស់កីឡាករ Diego Rolan នៅនាទីទី១៨។

ភ្លាមៗ ខ្សែបម្រើប្រេស៊ីល Casemiro បានតែតយ៉ាងស្អាត រកគ្រាប់បាល់ ឲ្យក្រុម Real Madrid ធ្វើការនាំមុខជាថ្មី ក៍ប៉ុន្តែ ការនាំមុខនេះ មិនស្ថិតស្ថេរឡើយ ពោលនៅតង់ទី២ នាទីទី៥៨ កីឡាករ Gonzalo Castro របស់ក្រុម Malaga បានស៊ុតលើដំបូលទូកតមស្មើមកវិញទៀត។ យ៉ាងណាក៍ដោយ បន្ទាប់ពីខ្សែការពារក្រុម Malaga បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់នៅនាទីទី ៧៥បានធ្វើឲ្យមានកាទាត់បាល់​ ១១ម៉ែត្រកើតឡើង ខណៈ Cristiano Ronaldo ជាអ្នករ៉ាប់រងទាត់បាល់នេះ តែបែរជាទាត់មិនចូលដោយត្រូវអ្នកចាំទី Roberto សង្គ្រោះបាន។ យ៉ាងណាវិញ វាហាក់ដូចជាសំណាងសម្រាប់ Ronaldo ដែលបាល់នេះ ផ្លាតមកចំជើង ធ្វើឲ្យ Ronaldo ស៊ុតយកជ័យជម្នះឲ្យក្រុម Real Madrid ។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ Cristano Ronaldo អាចរកគ្រាប់បាល់បាន ២គ្រាប់ នៅ Laliga ហើយ ស្របពេលនៅ Champion League ឯណោះវិញ Ronaldo ស៊ុតបាន៨គ្រាប់ហើយ។

https://www.youtube.com/watch?v=sPQ-7mdeuHY

មតិយោបល់