ព័ត៌មានកីឡា

ក្លិបនៅឥណ្ឌូណេស៊ីមួយ កំពុងទាក់ទងអតីតតារាឆ្នើម Real Madrid

អតីតតារាឆ្នើមក្រុម Real Madrid កីឡាករ Rafael van der Vaart ត្រូវបានក្លិប Bali United នៃក្របខ័ណ្ឌ Liga 1 របស់ប្រទេសឥណ្ឌូណេស៊ី បានកំណត់គោលដៅនាំយកនៅរដូវកាលក្រោយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ី TribunNews ។

លោក Pieter Tanuri ប្រធានក្លិប Bali United បាននិយាយកាលពីថ្ងៃអាទិត្យថា៖ “នេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់សម្រាប់ក្រុមអ្នកគាំទ្រ Bali ។ យើងនៅតែចរចាជាមួយខ្សែបម្រើនេះ”។ លើសពីនេះទៅទៀតកីឡាករអន្តរជាតិសញ្ជាតិហូឡង់ Stefano Lilipaly ត្រូវបានគេរាយការណ៍ថាជាអ្នកដើរតួជាទំនាក់ទំនងរវាងក្រុម Bali United និង van der Vaart ។

អតីតកីឡាករលើកពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិហូឡង់រូបនេះ បានចំណាយពេលមួយរដូវកាលនៅក្លិប FC Midtjylland របស់ក្រុមដាណឺម៉ាក់ ក្នុងក្របខ័ណ្ឌកំពូលរបស់ដាណឺម៉ាកចាប់តាំងពីបានចូលរួមជាមួយនៅឆ្នាំ ២០១៦ ។

ទន្ទឹមនឹងនេះដែរបន្ទាប់ពីបញ្ចប់រដូវកាលទី ២ ក្នុងឆ្នាំ ២០១៧ ក្របខ័ណ្ឌ Liga 1 ក្រុម Bali United កំពុងតែសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេដើម្បីបានឆ្លងកាត់វគ្គជម្រុះនៃពាន AFC Champions League ឆ្នាំ 2018 ៕

មតិយោបល់