ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញឲ្យឹងថា ភ្លៀងដែលបានធ្លាក់៥ថ្ងៃជាប់ៗគ្នា ក្នុងកម្រិតពី ៨៥-១០៥ មីល្លីម៉ែត្រ បានបង្កឲ្យទឹកក្នុងអាងទឹកតាម៉ុក ស្ថិតក្នុងស្រុកអន្លង់វែង ហក់ឡើងដល់កម្ពស់ ២,៨០ ម៉ែត្រ (កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ន ២,៩០ ម៉ែត្រ) នារសៀលថ្ងៃទី២០ ខែកក្កដានេះ ។
សូមជម្រាបថា ក្នុងពេលកន្លងមក នៅពេលដែលទឹកក្នុងអាងឡើងដល់កម្ពស់ ២,៨០ ម៉ែត្រ ទឹកតែងតែហូរពីលើស្ពាន បង្កការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់។ ប៉ុន្តែបន្ទាប់ពីទំនប់បង្ហៀរត្រូវបានក្រសួងធនធានទឹក និងឧតុនិយម សាងសង់ឡើងវិញរួចរាល់ យើងពិនិត្យឃើញថា សមត្ថភាពនៃការដោះទឹកជំនន់ចេញពីអាង គឺបានលឿនជាងមុន ហើយក៏ពុំមានការជន់ហូរលើស្ពានដូចពេលមុនទៀតទេ ៕
មតិយោបល់