ព័យទុយហ្គាល់ៈ ក្រុមជម្រើសជាតិព័យទុយហ្គាល់ បានត្រឹមស្មើហុងគ្រី៣ទល់និង៣ ក្នុងជំនួបបិទពូលFយប់មិញ នៅកីឡដ្ឋាន Stade des Lumieres ទោះបង្កើតឱកាសស៊ុតបញ្ជូលទីបានដល់ទៅ១៨ដងក្តី។
ការប្រកួតនៅតង់ទី១ ក្រុមទាងពីរបញ្ចប់ទៅដោយលទ្ធផល ១ ទល់និង១ ដោយខ្សែបម្រើ Zoltan Gera ស៊ុតឲ្យហុងគ្រីនាំមុខតាំង២នាទីទី១៩ មុន Nani វាយបកឲ្យព័រទុយហ្គាល់តាមស្មើវិញនៅនាទីទី៤២។ ឈានដល់តង់ទី២ ខ្សែបម្រើស្លាប Balazs Dzsudzsak រកបាន២គ្រាប់ទៀតនៅនាទីទី៤៧ និង ៥៥ ខណៈប្រធានក្រុមព័រទុយហ្គាល់ Ronaldo ស៊ុតបាន២គ្រាប់ដែរ នៅនាទីទី ៥០ និង ៦២។ លទ្ធផលនេះរក្សារហូតចប់ការប្រកួតក្រុមទាំង២ ចែកគ្នាម្នាក់១ពិន្ទុ។
លទ្ធផលនេះ បានជួយឲ្យហុងគ្រី មាន៥ពិន្ទុឈរកំពូលតារាង ត្រូវឡើងទៅប៉ះលេខ២ពូល E នៅវគ្គ១៦ក្រុម ចំណែកក្រុមលេខ៣ល្អ ព័រទុយហ្គាល់ ក៏ឡើងទៅប៉ះក្រូអាតផងដែរ។
គូរផ្សេងទៀត អ៊ីស្លង់ឈ្នះអូទ្រីស២-១, ឆេកឈ្នះអ៊ីតាលី ១-០, ស៊ុយអែតចាញ់ បែកហ្ស៊ីក ១-០៕
មតិយោបល់