ព័ត៌មានកីឡា

Svay Rieng Cup៖ ប្រកួតបើឆាក សសយក ក្រុងបាវិត ប៉ះ បក្សីស្វាយរៀង ក៏មានតារាចម្រៀង សៅ ឧត្តម ចូលរួមសម្ដែងផងដែរ

នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ម្ចាស់ជើងឯក២ឆ្នាំជាប់គ្នាក្រុមបាល់ទាត់ សសយក ក្រុងបាវិត និងត្រូវប៉ះក្រុម បក្សីស្វាយរៀង នាវេលាម៉ោង​ ៣ រសៀល នៅលើកីឡដ្ឋានស្វាយរៀង ក្នុងពានរង្វាន់ស្វាយរៀង ខាប់ លើកទី៣ ឆ្នាំ២០១៧ (Svay Rieng Cup) ខណៈក៏មានការចូលរួមសម្ដែងពីតារាងចម្រៀង សៅ ឧត្តម អតីតបេក្ខភាព Cambodian idol ផងដែរ។

លក្ខខ័ណ្ឌសម្រាប់រដូវកាល២០១៧នេះត្រូវបានកែប្រែនូវរូបមន្តប្រកួតខ្លះៗ ដោយអនុញ្ញាតឲ្យក្រុមនីមួយៗអាចនាំយកកីឡាករមកពីខេត្តផ្សេងចូលរួមបានចំនួន ៣នាក់ និងអតីតកីឡាករអាជីពនៅក្នុងលីគកំពូលកម្ពុជាដាច់ខាតត្រូវបានបញ្ចប់អាជីពមុនឆ្នាំ២០១៥។ ពានរង្វាន់នេះមានក្រុមចួលរួមចំនួន ៣៥ក្រុម ហើយបែងចែកជា ១៦ពូល ក្នុង​ ១ពូល មាន ៤ក្រុម។ បន្ថែមពីនេះថា នេះជាលើកទី៣ហើយ បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥មក ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ស្របពេលដែលក្រុមបាល់ទាត់ សសយក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំជាប់ៗគ្នា។

សូមបញ្ជាក់ថា រាល់ការប្រកួតក្នុងពានរង្វាន់ Svay Rieng Cup មិនមានការលក់សំបុត្រនោះទេគឺអាចចូលរួមទស្សនាដោយសេរី ហើយក្រុមការងារ Post Sport និងធ្វើការផ្សាយផ្ទាល់ផងដែរ៕

មតិយោបល់