ព័ត៌មានកីឡា

គ្រូ Spurs បដិសេធមិនទៅ Chelsea

លោក Mauricio Pochettino កំពុងត្រូវបានក្រុមតោខៀវ Chelsea ចាប់អារម្មណ៍ចង់បានគ្រូសញ្ជាតិអាហ្សង់ទីនរូបនេះ មកដឹកនាំក្រុមជំនួសលោក Antonio Conte នៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សយរបស់ Sky Sports បានឲ្យដឹងថា លោក Antonio Conte នៅសល់តែ FA Cup មួយទៀតទេ លោកនឹងច្បាស់ពីអនាគត់ថាគួរបន្តជាមួយ Chelsea ឬយ៉ាងណានោះ។ យ៉ាងណាវិញ ក្រុមតោខៀវ Chelsea បានចាប់អារម្មណ៍លោក Mauricio Pochettino គ្រូបង្វឹកក្រុម Tottenham Hotspur ដើម្បីមកជំនួសតំណេងលោក Conte នៅ Stamford Bridge ។ ការចាប់អារម្មណ៍នេះដែរ ត្រូវបានលោក Pochettino បានបដិសេធ ចំពោះ ការចាប់អារម្មណ៍នេះ ដោយសារតែលោក សប្បាយចិត្តក្នងការដឹកនាំក្រុមមាន់​ខ្នាយ​មាស Totenham Hotspur ។ ម្យ៉ាងវិញទៀតនោះ បើមិនអាចជួយ Spurs ឈ្នះពានណាមួយទេនោះ លោក Mauricio Pochettino នឹងមិនចាកចេញ​ឡើយ ឲ្យតែក្លិបនៅត្រូវការលោកបន្តដឹកនាំនោះ។

ដូច្នេះហើយ លោក Mauricio Pochettino មិនចាប់អារម្មណ៍ ក្នុងការដឹកនាំក្រុម​តោខៀវ Chelsea ឡើយ ខណ:លោក ពេញចិត្តជាមួយការងារនៅក្រុម Tottenham ជាង។

មតិយោបល់