បាត់ដំបងៈ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្នុងអណ្ដូងក្រោយផ្ទះ ខណៈពេលរូបគេចុះទៅដកព្រលិត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចអណ្តូងមួយកន្លែង ស្ថិតនៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហុង សុខឡាយ ភេទប្រុស អាយុ៨ឆ្នាំ ជាកូនរបស់ឪពុកឈ្មោះ វិន ញ៉ាញ់ អាយុ២៨ឆ្នាំ ម្តាយឈ្មោះ សេង លីណា អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅចំណុចកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្ដលឲ្យមានករណីនេះកើតឡើង គឺមកពីម្តាយប្រើជនរងគ្រោះឲ្យចុះដកព្រលិតនៅក្នុងស្រះក្រោយផ្ទះចម្ងាយ៤ម៉ែត្រ ហើយឈរមើលកូនដកព្រលិត ស្របពេលនោះកូនតូចនៅក្នុងផ្ទះយំ ក៏ចូលផ្ទះលួងលោមកូនប្អូន ភ្លេចគិតមួយភ្លាត កូនដែលចុះដកព្រលិតនោះលង់ស្លាប់តែម្តង។
បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់