ការប្រជែងយកស្បែកជើងមាស Premier League រដញវកាលនេះ ដែលតានតឹងជាច្រើនខែកន្លងមកនេះ ហាក់លេចចេញជារូបរាងបណ្តើរៗហើយ ខណៈយប់មិញនេះ Mohamed Salah ស៊ុតគ្រាប់បាល់សឹងមិនគួរឲ្យឲ្យក្រុមហង្សក្រហម Liverpool ។
ជាក់ស្តែងណាស់ ក្រុមហង្សក្រហម Liverpool បានបំបាក់យ៉ាងចាស់ដៃលើក្រុម Watford ក្នុងលទ្ធផល ៥-០ ដោយមិនឲ្យដៃបានវិញ សូម្បីតែមួយគ្រាប់វិញឡើយ។ ក្នុងនោះដែរ ៥គ្រាប់របស់ Liverpool នេះ ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah ធ្វើបានយ៉ាងល្អ ដោយស៊ុតបញ្ចូលទីគូប្រកួតដល់ទៅ ៤គ្រាប់ម្នាក់ឯង ក្នុងចំណោម ៥ គ្រាប់ ដោយធ្វើបាននៅនាទីទី៤, នាទីទី៤៣, នាទីទី៧៧ និងនាទីទី៨៥ ខណៈមួយគ្រាប់ទៀតស៊ុតបញ្ចូលទីដោយ ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នៅនាទីទី៤៩។
ឆ្លងកាត់ការស៊ុតបញ្ចូលទី ៤ គ្រាប់យប់មិញនេះ បានធ្វើឲ្យ Salah រំកិលឡើងមកកាន់កំពូលតារាង នៃអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ នៅ Premier League ហើយ ពោលដោយស៊ុតបាន ២៨ គ្រាប់នាំមុខលើម្ចាស់ស្បែកជើងមាស ២រដូវកាលជាប់គ្នា Harry Kane ចំនួន ៤គ្រាប់។ ថ្វីបើយ៉ាងនេះក្តី Salah នៅមានឱកាសក្នុងការស៊ុតបញ្ចូលទីបន្តទៀត ស្របពេលដែល Harry Kane មិនមានឱកាសឡើយ ដោយសារបញ្ហារបួស របស់គេ ត្រូវពន្យាពេលការចូលទីលានវិញ នៅមួយខែជាងទៀតឯណោះ។
ដូច្នេះហើយ ស្បែកជើងមាស Premier League រដូវកាលនេះ ច្បាស់ជាប្តូរម្ចាស់ថ្មីហើយ ដែលទំនងជា ៩០% ហើយ Mohamed Salah នឹងដណ្តើមយកមកគ្រងក្នុងរដូវកាលនេះ ពោលគឺជាលើកដំបូងសម្រាប់ Salah ក្នុងការឈ្នះស្បែកជើងមាសនេះ។
https://www.youtube.com/watch?v=Y2ENt-QSpu8
មតិយោបល់