ព័ត៌មានកីឡា

Jose Mourinho៖ De Gea ១០០% មិនចាកចេញពី Man Utd

អ្នកចាត់ការទូទៅ របស់ក្រុមបីសាចក្រហម Manchester United បានិយាយប្រាប់ Sky Sports ថា អ្នកចាំទី Devid De Gea នឹងមិនទៅណាចោលក្រុមឡើយ នៅរដូវក្តៅនេះ។

ក្រោយពីការបង្ហាញខ្លួនយ៉ាងល្អ ទល់នឹងក្រុម Real Madrid ក្នុងជំនួប International Champion Cup កាលពីពេលថ្មីៗនេះ លោក Jose Mourinho បានធានាពីអនាគត់របស់ David De Gea ជាមួយ Man Utd ។ ជាការពិតណាស់ De Gea បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយរក្សាគ្រាប់បាល់ មិនឲ្យចូលទី បានច្រើនគ្រាប់ ឡើយ ដោយត្រឹមតែ ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៥គ្រាប់ ដែល Real Madrid ស៊ុត។ ក្នុងនោះដែរ De Gea សង្រ្គោះ បាន២ គ្រាប់ ខណៈ២គ្រាប់ទៀត កីឡាកររបស់ Real Madrid ស៊ុតខុសគោលដៅដែលធ្វើឲ្យ Man Utd យកឈ្នះ Real Madrid ក្នុងលទ្ធផល ២-១ ។

ចំពោះលទ្ធផល យ៉ាងគាប់ប្រសើរបែបនេះ លោក Jose Mourinho បានរក្សាជំហរឡើងវិញ ក្នុងការមិនលក់ Devid De Gea ទៅឲ្យក្រុម Real Madrid វិញឡើយ។ ជាងនេះទៅទៀត អ្នកចាត់ការទូទៅរូបនេះ ថែមទាំងបានព្រលយពាក្យ ទៀតថា Devid De Gea ១០០% នឹងមិនចាកចេញពីក្រុម Man Utd ឡើយ ព្រោះថាអ្នកចាំទីអេស្ប៉ាញរូបនេះ សំខាន់ខ្លាំងណាស់ សម្រាប់ជួយក្រុមក្នុងរដូវកាលក្រោយនេះ។

ដូច្នេះហើយ អ្នកគាំទ្រក្រុមបីសាចក្រហម Manchester United នឹងបន្តឃើញវត្តមានអ្នកចាំទីដ៍ឆ្នើម Devid De Gea នៅរដូវកាលក្រោយបន្តទៀត ដែលបំណងដ៍ធំរបស់ De Gea ចង់ឈ្នះ Champion League ជាមួយ Man Utd ។

មតិយោបល់