ព័ត៌មានកីឡា

Guardiola កើនលុយ៣លានផោន ក្រោយបន្តកុងត្រាថ្មី

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola បានយល់ព្រមបន្តកុត្រាថ្មី ជាមួយក្រុម Manchester City ហើយ ខណៈសុពលភាពកុងត្រាថ្មីនេះដែរ ត្រូវពន្យាពេលរហូតដល់ឆ្នាំ ២០២១។

នេះបើតាមការចុះផ្សាយរបស់​ The Mirror បានឲ្យដឹងថា​ លោក Pep Guardiola បានយល់ព្រមបន្តកុងត្រាថ្មី ជាមួយក្រុម Manchester City ហើយ ខណៈលោក​នឹងបន្តដឹកនាំក្រុមមួយនេះ រហូតដល់ឆ្នាំ ២០២១។ យ៉ាងណាវិញ កុងត្រាថ្មីនេះដែរ លោក Pep នឹងទទួបានប្រាក់ប្រចាំឆ្នាំ ២០លានផោន ពោលកើនចំនួន ៣លានផោន ខណៈកាលពីកុងត្រាចាស់នោះ លោកទទួលបានត្រឹម ១៧លានផោនប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា លោក Pep Guardiola បានមកកាន់ Manchester City ជិត ២ រដូវកាលកន្លងមកហើយ ថ្វីបើរដូវកាល​ទី ១ មិនអាចដឹកនាំ Manchester City ឈ្នះពានណាមួយក្តី តែរដូវកាលនេះ កំពុងតែឈរកំពូលតារាង​ Premier League នាំមុខដាច់ លើក្រុមបីសាចក្រហម​ Manchester United,​ ឡើងផ្តាច់ព្រ័ត្រ Carabao Cup ជាមួយក្រុម Arsenal និងការប្រជែងពាន Champion League នៅរដូវកាលនេះផងដែរ។

មតិយោបល់