ក្រុម Roma របស់អ៊ីតាលី មានទៅអន់ឯណា បានយកឈ្នះក្រុមជើងខ្លាំង Tottenham Hotspur ក្នុងលទ្ធផល ៣-២ ក្នុងជំនួប International Champion Cup ។
អ្វីដែលជាការរំពឹងទុករបស់ក្រុម Tottenham និងអ្នកគាំទ្រ បានប្រែក្រឡាស់ ក្រោយពី ក្រុមរងជើងឯកអ៊ីតាលី AS Roma ៣-២ ។ Roma រកបាន១គ្រាប់មុនតាំងពីតង់ទី១ នៅនាទីទី១៣ ដោយកីឡាករ Perotti ហើយឈានដល់តង់ទី២ នៅនាទីទី ៧០ កីឡាករ Under រកបានគ្រាប់ទី២ ឲ្យក្រុម Roma នាំមុខ ២-០ លើក្រុម Tottenham ។ យ៉ាងណាវិញ ក្រុម Tottenham បានវាយបកវិញភ្លាមៗ ដោយអាចរកបាន ២គ្រាប់សងវិញ នៅនាទីទី ៨៧ ដោយកីឡាករ Winks និងនាទីទី ៩០ ដោយកីឡាករ Jenssen ដោយធ្វើឲ្យក្រុមទាំង២ មានលទ្ធផល ២-២ ។ តែអ្វីឃារឿង ដ៍ហួសចិត្តសម្រាប់ក្រុម Tottenham នោះ គឺនៅម៉ោងបន្ថែម ចុងម៉ោង នៃតង់ទី២ ទៅហើយនោះ កីឡាករ Tumminello អាចរកគ្រាប់បាល់ទី៣ ឲ្យក្រុម Roma យកឈ្នះក្រុម Tottenham Hotspur ក្នុងលទ្ធផល ៣-២។
ដូច្នេះហើយ ក្រុម Tottenham Hotspur ពិតជាខកចិត្តយ៉ាងខ្លាំង ព្រោះថា នេះគឺជាការបរាជ័យ មិនសមហេតុផលឡើយ ដោយការប្រកួតមុន Spurs បានបំបាក់ក្រុម Paris Saint Germain ៤-២។
ខាងក្រោមនេះជា ការប្រកួត ហាយឡាយ រវាងក្រុម Roma និង Tottenham៖
https://www.youtube.com/watch?v=xAkj8tF6RlE
មតិយោបល់