ព័ត៌មានកីឡា

Bale នឹងដើរតួឯកជំនួស Ronaldo នៅរដូវកាលថ្មីនេះ

ខ្សែបម្រើ Gareth Bale ត្រូវបានគេដឹងយ៉ាងច្បាស់ថានឹងក្លាយទៅជាតួអង្គសំខាន់ជំនួសកីឡាករ Cristiano Ronaldo នៅក្លឹប Real Madrid ក្នុងរដូវកាលថ្មីខាងមុខនេះ។

ដោយសារតែត្រូវការពារតំណែងជើងឯក UEFA Champions League រដូវកាលថ្មី ស្របពេលដែលរដូវកាលក្រោយនឹងត្រូវប្រកួតផ្ដាច់ព្រ័ត្រនៅទឹកដីវែលផងនោះ ខ្សែប្រយុទ្ធ Gareth Bale នឹងក្លាយជាកីឡាករសំខាន់ជាងគេ ពោលគឺអាចនឹងក្លាយជាតួឯកក្នុងក្រុមទាំងមូល។ ខណ:ដែល Ronaldo ដែលទើបតែលើកពាន Euro 2016 ផងនោះ ក៏ប្រហែលដល់ពេលដែលត្រូវឱ្យ Bale ជំនួសតំណែងហើយ ព្រោះរដូវកាលថ្មីខាងមុខនេះ រូបគេអាចនឹងអវត្តមានច្រើនប្រកួត។

BARCELONA, SPAIN - MARCH 22: Gareth Bale of Real Madrid CF battles with Jordi Alba of Barcelona during the La Liga match between FC Barcelona and Real Madrid CF at Camp Nou on March 22, 2015 in Barcelona, Spain. (Photo by David Ramos/Getty Images)

យ៉ាងណាមិញ ទម្រង់លេងរបស់ Bale ក៏កំពុងដល់ចំណុចកំពូលផងដែរ ព្រោះកាលពីរដូវកាលមុន រូបគេក៏លេងល្អនៅ Real Madrid និងពានរង្វាន់ Euro 2016 ក៏ជាតួអង្គសំខាន់ជួយវែលផងដែរ។ ដូច្នេះ គេអាចមើលឃើញថាក្រុមរបស់លោក Zidane ដែលមិនទិញខ្សែប្រយុទ្ធបន្ថែមនោះ អាចនឹងយក Bale នេះហើយ ដើម្បីជាកម្លាំងស្រួចប្រជែងជាមួយក្រុមដៃគូខ្លាំងៗផ្សេងទៀត៕

gareth-bales-top-10-goals-of-20132014-for-real-madrid-wales-video

Gareth+Bale+Real+Madrid+Versus+Barcelona+HRRbljf5tWxl

Gareth Bale goal

1680600.main_image

មតិយោបល់