ព័ត៌មានកីឡា

Southgate៖ អង់គ្លេស មិនមែនលំៗឡើយ

បន្ទាប់ពីប្រកួតមិត្តភាព ២ប្រកួតចុងក្រោយនេះ ដោយអាចលេងបានត្រឹមស្មើជាមួយក្រុមខ្លាំងលំដាប់ទី១ ពិភពលោក អាឡឺម៉ង់ កាលពីថ្ងៃសុក្រ និងក្រុមលំដាប់ទី២ ពិភពលោក ប្រេស៊ីល កាលពីថ្ងៃច័ន្ទកន្លងមក លោក Southgate គ្រូបង្វឹករបស់ក្រុម ជម្រើសជាតិអង់គ្លេស​ កំពុងតែមានជំនឿចិត្តក្នុងការដណ្តើមយកពាន World Cup ឆ្នាំក្រោយនេះ នៅរុស្ស៊ី។

អង់គ្លេស បានបើកកីឡារដ្ឋាន Wembley ទទួលក្រុម អាឡឺម៉ង់ និងប្រេស៊ីល ពីប្រកួតកន្លងមក ដោយលេងបានត្រឹម ០-០ ទាំង២ប្រកួត។ យ៉ាងណាវិញ សម្រាប់លោក Southgate បែរជាយល់ថា អង់គ្លេសកំពុងតែខ្លាំងជាងមុនទៅវិញ បើទោះបីជាលេងក្នុងផ្ទះខ្លួនឯង មិនឈ្នះក៍ដោយ។ ហេតុផលដែលលោក Southgate យល់ថាអង់គ្លេស មានការវិវត្តន៍ខ្លាំងនោះ ដោយសារតែការប្រកួតនេះ អង់គ្លេស បានដាក់យុវជនឲ្យចូលលងច្រើនណាស់ ដែលខុសប្លែកពីប្រេស៊ីល និងអាឡឺម៉ង់ ដែលដាក់កីឡាករឈុតធំច្រើននោះ។

ជាការពិតណាស់ ចំពោះអ្នកចាំទី កីឡាករនៅតំបន់បម្រើ និងប្រយុទ្ធរបស់អង់គ្លេស ក្រុមតោកំណាចមួយនេះ បានជ្រើសយកកីឡាករចេញពីឈុត​អាយុក្រោម ២១ឆ្នាំ និង ១៩ឆ្នាំមកលេងច្រើន ខណៈកីឡាករសំខាន់ៗ ដូចជា Dele Alli, Harry Kane, Raheem Sterling, Walkerនិ ងកីឡាករមួយចំនួនទៀត មិនបានលេងក្នុងការប្រកួតនេះឡើយ។

ដូច្នេះហើយ លោក Southgate មានជំនឿចិត្តយ៉ាងខ្ពស់ថា តាមរយៈបម្រែបម្រួលយ៉ាងល្អ របស់អង់គ្លេសនាពេលនេះ ការឈ្នះពាន World Cup នៅរុស្ស៊ីឆ្នាំក្រោយនេះ អង់គ្លេសមានសង្ឃឹមច្រើនណាស់ ព្រោះថា កីឡាកររបស់អង់គ្លេស ទាំងថ្មី ទាំងចាស់ សិុទ្ធសឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយអង់គ្លេសឈ្នះពាននេះ។

មតិយោបល់