ព័ត៌មានកីឡា

Gold Cup៖ USA ជួប Jamaica វគ្គផ្តាច់ព្រ័ត្រ

ក្រុមបាល់ទាត់ ជម្រើសជាតិ USA និង Jamaica ត្រូវជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Gold Cup ២០១៧ នេះ។

នេះគឺជាព្រឹត្តិការណ៍ ដ៍សំខាន់មួយសម្រាប់ក្រុមជម្រើសជាតិ ក្នុងទ្វីបអាមេរិកខាងជើង ក្នុងការប្រកួតពានរង្វាន់ Gold Cup ប្រចាំឆ្នាំ ២០១៧ ។ ជាការពិតណាស់ ក្រុមបាល់ទាត់មហាអំណាចពិភពលោក USA នឹងត្រូវជួបក្រុមជម្រើសជាតិ Jamaica នៅថ្ងៃស្អែកនេះ វេលាម៉ោង ៨ និង ៣០នាទីព្រឹក។ គួរបញ្ជាក់ផងដែរថា ក្រុម USA បានយកឈ្នះក្រុម ជម្រើសជាតិ Costa Rica ក្នុងលទ្ធផល ២-០ កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កន្លងមក។ ចំណែកក្រុមជម្រើសជាតិ Jamaica វិញ បានយកឈ្នះលើក្រុមជើងខ្លាំង Mexico ក្នុងលទ្ធផល ១-០ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

ហេតុនេះហើយ ក្រុមជម្រើសជាតិ USA នឹងត្រូវជួបក្រុមជម្រើសជាតិ Jamaica ក្នុងវគ្គផ្តាច់ព្រ័ត្រ Gold Cup ២០១៧ នេះ ខណះក្រុមទាំង២ សង្ឃឹមក្នុងការឈ្នះពាននេះរៀងៗខ្លួន។ ដូច្នេះហើយ រង់ចាំមើលទាំងអស់គ្នាថា តើរវាងក្រុម USA និង Jamaica មួយណានឹងក្លាយជាក្រុមដែលគ្រងជើងឯក Gold Cup ប្រចាំឆ្នាំ ២០១៧នេះ?

មតិយោបល់