Paris Saint Germain ធ្លាប់បដិសេធលក់ Marco Verratti ឲ្យក្រុម Barcelona ម្តងរួចហើយកាលពីរដូវកាលមុន ក៍ប៉ុន្តែ រដូវក្តៅខាងមុខនេះ ដើម្បីកីឡាករម្នាក់ បានធ្វើឲ្យក្លិបបារាំងមួយនេះ សុខចិត្តលះបង់កីឡាករអ៊ីតាលីរូបនេះវិញ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុម Paris Saint Germain ហាក់ចាប់អរម្មណ៍យ៉ាងខ្លាំង ក្នងការនាំយកខ្សែបម្រើបារាំង Paul Pogba ពីក្រុមបីសាចក្រហម Manchester United នៅេរដូវក្តៅខាងមុខនេះ។ ក្នុងនោះដែរ Paris Saint Germain បានត្រៀមកីឡាករអ៊ីតាលី Marco Verratti ក្នុងករដោះដូរនាពេលខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឲ្យ Man Utd អាចយល់ព្រមក្នុងការលក់ Pogba ឲ្យ។ មិនតែប៉ុណ្ណោះ ប្រភពខាងលើដដែលនេះ បានឲ្យដឹងទៀតថា ក្រៅពីការដោះដូរ ជាមួយ Verratti ក្លិបបារាំងមួយនេះ ក៍ត្រៀមទឹកប្រាក់មួយចំនួន ដើម្បីបន្ថែមលើការដោះដូរនេះផងដែរ ព្រោះថា Pogba មានតម្លៃថ្លៃជាង Verratti ច្រើនគួរសមដែរ។
យ៉ាងណាក៍ដោយ ការធ្វើបែបនេះ ប្រហែលជា Man Utd មិនពិបាករាចិត្តឡើយ ស្របពេលដែល Marco Verratti ស្ថិតក្នុងការចាប់អារម្មណ៍ របស់ Man Utd ស្រាប់ រួមទាំងចំណេញលុយច្រើនគួរសមផងដែរ។



មតិយោបល់