ព័ត៌មានជាតិ

គិតត្រឹមម៉ោង១រសៀលនេះ ទឹកអាងតាម៉ុកហក់ឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន២,៩០ ម៉ែត្រហើយ!!!

ឧត្តរមានជ័យៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកអាងតាម៉ុក ស្ថិតក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង បានហក់ឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយ និងកំពុងជន់ហូរកាត់ពីលើស្ពាន។

គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី២៦ ខែកក្កដានេះ ទឹកក្នុងអាងមានកំពស់៣,៤០ ម៉ែត្រ (កំរិតកំពស់ប្រកាសឱ្យប្រុងប្រយ័ត្ន២,៩០ ម៉ែត្រ) ។ គ្រឿងចក្ររបស់ក្រសួងជាច្រើនគ្រឿង ត្រូវបានបញ្ជូនទៅដល់ទីតាំងនោះហើយ និងកំពុងអន្តរាគមន៍ដើម្បីកាត់បន្ថយផលប៉ះពាល់ ៕

មតិយោបល់