ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានបង្ហើបឲ្យដឹងថា រូបគេពិតជាពេញចិត្តក្នុងការប្រកបអាជីពជាមួយក្រុម Tottenham Hotspur ណាស់ តែកីឡាកររូបនេះ បានពោលពាក្យមួយឃ្លាដែលធ្វើឲ្យអ្នកគាំទ្រ Spurs មានការព្រួយបារម្ភយ៉ាងខ្លាំង។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា Harry Kane ទំនងជាមិនចង់លេងឲ្យក្រុម Tottenham ទៀតឡើយ។ ជាការពិត ការព្រួយបារម្ភរបស់អ្នកគាំទ្រមាន់ខ្នាយមាស Tottenham Hotspur បានកើតឡើង នៅក្រោយពេលដែល បានឆ្លើយប្រាប់អ្នកសារពត៌មានទាក់ទងនឹងអនាគត់របស់ខ្សែប្រយុទ្ធដ៍មុតស្រួចរូបនេះ តាមរយៈប្រភពខាងលើដដែលនេះ បានឲ្យដឹងថា បន្ថែមទៀតថា Hary Kane បាននិយាយថា ” ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ក្នុងការប្រកបអាជីពនៅទីនេះ ជាមួយក្រុម Tottenham, ក៍ប៉ុន្តែ ខ្ញុំចង់ឈ្នះពាន “។ តាមរយៈសម្តីមួយឃ្លាខាងលើនេះ បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនយល់ថា កីឡាករដ៍ល្អរបស់អង់គ្លេសនាពេលបច្ចុប្បន្ននេះ កំពុងចង់ចាកចេញពី Tottenham ស្រវ៉ា Real Madrid ដើម្បីក្តីសុបិនឈ្នះពានរបស់គេ។
យ៉ាងណាវិញ សម្តីដែល Harry Kane បាននិយាយនោះ មិនមែនមានន័យថា Harry Kane ចង់ចាកចេញទៅកាន់ Real Madrid ដើម្បីឈ្នះពានឡើយ គឺកីឡាករអង់គ្លេសរូបនេះ ចង់ឈ្នះពានជាមួយ Spurs ព្រោះថានាពេលកន្លងមកនេះ ពោលចាប់ពីពេលដែល Kane ចាប់អាជីពនៅ White Heart Land រួចមកក្លិបពុំទាន់ឈ្នះពានណាមួយនៅឡើយទេ ពោលគឺបានត្រឹមរងជើងឯក Premier League ២រដូវកាលជាប់ៗគ្នា ( ២០១៥-២០១៦ និង ២០១៦-២០១៧ ) ខណៈ Harry Kane ក៍បានឈ្នះស្បែកជើងមាស ២រដូវកាលជាប់ៗគ្នាផងដែរ។
មតិយោបល់