ព័ត៌មានកីឡា

Neymar រកបាន១គ្រាប់ទៀតហើយ ឲ្យក្រុម Barcelona (វីដេអូ)

ខ្សែប្រយុទ្ធឆ្នើម Neymar បានបន្ថែមមួយគ្រាប់ទៀតហើយ ក្នុងជំនួប ICC ជាមួយក្រុមបីសាចក្រហម Manchester United ។

១គ្រាប់នេះ គឺជាគ្រាប់ទី៣ហើយ របស់ខ្សែប្រយុទ្ធប្រស៊ីល Neymar ក្នុងការបង្ហាញខ្លួន ២ប្រកួតមុនបើករដូវកាលរបស់ក្រុម Barcelona ។ ជាការពិតណាស់ Neymar បានជួយក្រុម Barcelona ឲ្យឈ្នះលើក្រុមបីសាចក្រហម Manchester United ក្នុងលទ្ធផល ១-០ ។ ការប្រកួតរវាងក្រុម Barcelona និង Man Utd ពិតជាមានការតានតឹងបំផុត ដែល១គ្រាប់នេះ កើតឡើងពីកំហុសរបស់ខ្សែការពារ Antonio Valencia ដែលរបូតបាល់ធ្វើឲ្យ Neymar ឆក់បានរួចបង្វិលខ្លួនស៊ុតបញ្ចូលទី បាននៅនាទីទី ៣១។

គួរបញ្ជាក់ផងដែរថា នេះគឺជាគ្រាប់បាល់ទី៣ ហើយសម្រាប់ Neymar ក្នុងការប្រកួត ២ប្រកួតកន្លងមកនេះ ដោយ ២គ្រាប់មុន រកបានក្នុងជំនួប ជាមួយ Juventus ដែល Barcelona ឈ្នះ២-១ និង ១គ្រាប់នេះទៀត បានធ្វើឲ្យ Barcelona យកឈ្នះ Man Utd ១-០ ទៀត។

តោះមកទស្សនា ការប្រកួតរវាងក្រុម Barcelona និង Man Utd ខាងក្រោមនេះ៖

//www.youtube.com/watch?v=EoprtSV2m3w

មតិយោបល់