ព័ត៌មានកីឡា

សំបុត្រ១ម៉ឺនរៀល អស់ហើយ! នៅតែអា៥ពាន់រៀល សម្រាប់ការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា-ទីម័រ

 

ភ្នំពេញៈ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ សំបុត្រសម្រាប់ចូលមើលការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា-ទីម័រ បានលក់ស្ទើរអស់ហើយ។ ក្នុងនោះ សំបុត្រតម្លៃ១ម៉ឺនរៀល សម្រាប់កៅអីទស្សនាមានដំបូល ត្រូវបានលក់អស់ទាំងស្រុង ប៉ុន្តែនៅមានសល់កៅអីតម្លៃ៥០០០រៀល ដែលអត់មានដំបូល។

សូមបងប្អូនប្រជាពលរដ្ឋស្នេហាវិស័យកីឡា និងចង់ទស្សនាការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិទីម័រ មកទិញឲ្យបានមុនម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ដែលជាថ្ងៃប្រកួតនៅវេលាម៉ោង៣រសៀល ដោយមានការប្រគុំតន្ត្រីចម្រៀង និងរាំបទញីកែងជើង៕

photo_2016-05-27_14-43-59

មតិយោបល់