ព័ត៌មានកីឡា

Liverpool ត្រឡប់មកវិញយ៉ាងអស្ចារ្យ

ការវិលត្រឡប់មកកាន់ UEFA Champion League សារជាថ្មីរបស់ក្រុមហង្សក្រហម Liverpool ពិតជាមិនធម្មតាឡើយ ដោយក្រុម​មួយនេះ បានបន្តយុទ្ធនាការណ៍បន្តទៀត នៅវគ្គ ៨ ក្រុមចុងក្រោយទៀត។

ថ្វីបើការបើកទ្វារ Anfield មិនអាចធ្វើស៊ីក្រុម FC Porto របស់ពរទុយហ្គាល់បាន​ក៍ដោយ តែតាមរយ:ជ័យជម្នះ កាលពីជើងទី១ ចំនួន ៥-០ បានធ្វើឲ្យ Liverpool កក់កៅអីវគ្គ ៨ ក្រុមចុងក្រោយហើយ។ Liverpool កំពុងតែចាប់ផ្តើមវិលទៅរកអតីតកាលដ៍ផូរផង់របស់ពួកគេមកវិញហើយ មិនថានៅ Champion League និង Premier League ឡើយ គឺហង្សក្រហមធ្វើបានល្អទាំងអស់។ យ៉ាងណាវិញ សម្រាប់ការឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនេះដែរ គឺជាការខិតខំយ៉ាងល្អ របស់ក្រុម Liverpool នៅរដូវកាលនេះ ខណ:ក្រុមមិនសូវមានការចាប់អារម្មណ៍មួយនេះ ហាក់ប្លែកខុសពី​រដូវកាលមុនមុនណាស់។

គួរបញ្ជាក់ផងដែរថា Liverpool បានចាប់ដៃជាមួយ​ក្រុម Real Madrid ឡើងទៅកាន់វគ្គបន្តទៀត ខណ:ក្រុមផ្សេងទៀត បន្តការប្រកួតដើម្បីស្វែងរកកៅអី ៨ ក្រុមចុងក្រោយ Champion League ដែរ។

https://www.youtube.com/watch?v=0-BaCx7RG84

មតិយោបល់