ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ចិនប្តេជ្ញាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ១,៥លានដុល្លារ ឲ្យទៅប្រទេសស្រីលង្កា

ចិន: យោងតាមក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិននឹងផ្តល់លុយសាច់ប្រាក់សុទ្ធចំនួន ១,៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដោយទឹកជំនន់និងរអិលបាក់ដីនៅប្រទេសស្រីលង្កា។

ក្រសួងពាណិជ្ជកម្មដដែលខាងលើនេះ បានបន្តឲ្យដឹងទៀតថា ប្រទេសចិននឹងផ្តល់ជំនួយបន្ថែមទៀត ទៅឲ្យប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលកំពុងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិនៅឆ្នាំនេះ ពោលគឺដោយយោងទៅតាមស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែង និងតាមសំណើរបស់រដ្ឋាភិបាលស្រីលង្កាផងដែរ។

សូមបញ្ជាក់ថា ភ្លៀងធ្លាក់នៅតែបន្តជាប់រហូតមកដល់ពេលនេះ ដែលបានបង្កឱ្យមានទឹកជំនន់និងលំហូរភក់ថ្មនៅក្នុងប្រទេសស្រីលង្កា ដែលបណ្តាលឲ្យមនុស្សជាង ១០០នាក់ស្លាប់ និងជាង ៥០០.០០០នាក់រងផលប៉ះពាល់ផងដែរ៕

sri-lanka-flood-disaster-may-2016_3469685

មតិយោបល់