ព័ត៌មានកីឡា

Navas ត្រឡប់ទៅកាន់ Sevilla វិញ ដោយគ្មានតម្លៃខ្លួន

ខ្សែបម្រើប្រយុទ្ធស្លាបអេស្ប៉ាញ Jesus Navas បានសម្រេចចិត្ត វិលទៅកាន់ទ្រនុំចាស់របស់គេ Sevilla វិញហើយ ក្រោយពីក្រុម Man City បើកផ្លូវឲ្យចាកចេញ។

Navas វ័យ ៣១ឆ្នាំ កំពុងតែដើរថយក្រោយ ទៅរកអតីតកាលរបស់គេវិញហើយ ជាមួយក្រុម Sevilla ដែលជាទ្រនុំ ដ៍ប្រសើរ សម្រាប់កីឡាកររូបនេះ។ បើតាម Express News បានឲ្យដឹងថា Jesus Navas នឹងទៅចូលរួមជាក្រុមក្លិបចាស់ Sevilla វិញ ដោយមិនមានតម្លៃផ្ទេរឡើយ ក្រោយពីចំណាយពេល ៤ឆ្នាំកន្លងមកជាមួយ Manchester City ។ គួរបញ្ជាក់ផងដែរថា Navas បានផ្លាស់ពី Sevilla មកកាន់ក្រុម Man City កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួន ១៤,៩ លានផោន ដោយបានបង្ហាញខ្លួនបាន ១៧៣ប្រកួត និងរកគ្រាប់បាល់ បាន៨គ្រាប់ ឲ្យក្រុម Manchester City ។

កីឡាករវ័យរាងជ្រេ មួយនេះ ត្រូវបានចប់កុងត្រាជាមួយ Man City ហើយ កាលពីខែមិថុនា កន្លងមក ដោយមិនទាន់ត្រូវបាន ក្រុម Man City បន្តកុងត្រានៅឡើយទេ។ ហេតុនេះហើយ ដើម្បីបន្តអាជីព កាន់តែប្រសើរ Jesus Navas បានសម្រេចចិត្តផ្លាស់មកកាន់ ក្រុមចាស់របស់គេវិញ ដើម្បីមកជួយក្រុម Sevilla ឡើងវិញ ។ កាលពី Navas លេងឲ្យ Sevilla លើកដំបូងនោះ ខ្សែបម្រើប្រយុទ្ធស្លាបរូបនេះ ជាចំណែកមួយ ដែលនាំឲ្យ Sevilla ឈ្នះពាន UEFA Cup កាលពីឆ្នាំ ២០០៦ និង ២០០៧ ផងដែរ។

ដូច្នេះហើយ ការសម្រេច មកកាន់ Sevilla ជាលើកទី២ នេះ នឹងធ្វើឲ្យ Jesus Navas យកនូវសមត្ថភាពរបស់គេ មកជួយក្រុមអេស្ប៉ាញ នេះជាបន្តទៀត។

មតិយោបល់