ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២២ ជាការបញ្ចប់វគ្គសន្សំពិន្ទុ ដោយក្រុមបាល់ទាត់ខេមបូឌានថាហ្គឺរ ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៣:០០ នាទីរសៀលនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តសៀមរាប ដែលក្រុមដែលទៅលេងទីនោះពិបាកនឹងយកឈ្នះម្ចាស់ផ្ទះ។
ជាការពិតណាស់ក្រុម ណាហ្គាវើល នៅមានឱកាសដើម្បីដណ្តើមកៅអីលេខ១ ព្រោះគិតត្រឹមសប្តាហ៍ទី២១ កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ដោយស្មើពិន្ទុគ្នាជាមួយក្រុមលេខ២ បឹងកេត នឹងតាមពីក្រោយក្រុមលេខ១ ព្រះខ័នរាជស្វាយរៀង ត្រឹមតែមួយពិន្ទុប៉ុណ្ណោះ។ ដូច្នេះហើយ បើសិនជា ណាហ្គាវើល ឈ្នះ ខណៈដែលក្រុមពីរខាងលើ ចាញ់ ឫស្មើ នៅជំនួបសប្តាហ៍ចុងក្រោយ នោះក្រុមដែលដឹកនាំដោយលោកគ្រូ ស៊ំុ វណ្ណា នឹងឡើងមកលេខ១។ ចំណែកឯក្រុមម្ចាស់ផ្ទះ គ្រាន់តែប្រកួតបង់គ្រប់កិច្ច ព្រោះទទួលបានកៅអីនៅលីគកំពូលបន្តសម្រាប់រដូវកាលក្រោយរួមហើយ នឹងអស់ឱកាសដណ្តើមដំណែងក្រុមកំពូលតារាងទាំង ៤ ហើយ។
ប្រវត្តជួបគ្នា ៥លើក ចុងក្រោយក្នុងលីគ៖
ថ្ងៃទី២៥ ខែកក្កដា ២០១៥ ណាហ្គាវើល ១-២ ខេមបូឌានថាយហ្គឺរ
ថ្ងៃទី២៧ ខែកញ្ញា ២០១៥ ខេមបូឌានថាយហ្គឺរ ០-២ ណាហ្គាវើល
ថ្ងៃទី០៨ ខែឧសភា ២០១៦ ខេមបូឌានថាយហ្គឺរ ១-១ ណាហ្គាវើល
ថ្ងៃទី១០ ខែកញ្ញា ២០១៦ ណាហ្គាវើល ២-២ ខេមបូឌានថាយហ្គឺរ
ថ្ងៃទី១៩ ខែមិនា ២០១៧ ណាហ្គាវើល ០-០ ខេមបូឌានថាយហ្គឺរ
មតិយោបល់