ព័ត៌មានកីឡា

ការមកដល់របស់ Matic គម្រាមដល់ Marouane Fellaini ដែលអាចនឹងចាកចេញ

ក្រោយពីក្រុម Manchester United បាននាំយក Nemanja Matic រួចមក វាហាក់ដូចជាការគម្រាមដល់ តំណែងរបស់ខ្សែបម្រើសក់កណ្តាញ់ Marouane Fellaini យ៉ាងខ្លាំង។

ជាការពិតណាស់ តាមរយះការចុះផ្សាយ របស់ Daily Mail បានឲ្យដឹងថា ខ្សែបម្រើប៊ែលហ្ស៊ិក រូបនេះ កំពុងតែត្រៀមផ្លាស់ទៅកាន់ ក្រុមតួគី Galatasaray ក្នុងតម្លៃ ៤លានផោន ក្នុង១ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ការនាំយក Nemanja Matic មកកាន់ក្រុម បីសាចក្រហម Manchester United នេះ បានធ្វើឲ្យតំណែង​ តំបន់កណ្តាលកាន់តែចង្អៀត ជាងមុនក្នុងការប្រជែងជម្រើស ១១នាក់ដំបូង។ ជាក់ស្តែងណាស់ Matic នឹងត្រូវចាប់ដៃគូ ជាមួយ Herrera នៅតំបន់កណ្តាល ខណៈ​​ Pogba នៅបម្រើប្រយុទ្ធ ជាមួយ Mkhitariyan ជាហេតុធ្វើឲ្យ Marouane Fellaini អាចនឹងមិនមានវត្តមាន ១១នាក់ដំបូង ឬបម្រុងទី១ឡើយ ស្របពេលដែល Carrick, Mata និងកីឡាករមួយចំនួនទៀត អាចប្រសើរជាង។

ហេតុនេះហើយ Marouane Fellaini បានសម្រេចចិត្តផ្លាស់ទៅកាន់ក្រុម Galatasaray នៅក្របខ័ណ្ឌកំពូលរបស់ប្រទេសតួគី ដើម្បីស្វែងរកតំណែងប្រសើរជាងនៅ Man Utd ។ កីឡាករសក់កណ្តាញ់ Fellaini បានជួយក្រុម Manchester United ឈ្នះ Community Shield និង Europa League កាលពីរដូវកាលមុន ដែលជាការចាប់ផ្តើម ដំណើរការយ៉ាងល្អរបស់ក្រុមបីសាចក្រហមឡើងវិញ ក្នុងភាពខ្លាំងក្លា នាពិភពបាល់ទាត់។

ដូច្នេះ ក្រុមបីសាចក្រហម Manchester United បានទិញកីឡាករជាច្រើនមកពង្រឹងក្លិប ខណៈ Marouane Fellaini ប្រឈមនឹងតំណែង​ ដែលទាមទារឲ្យរូបគេត្រូវតែចាកចេញ ទៅកាន់ក្លិបថ្មី Galatasaray ។

មតិយោបល់