ព័ត៌មានអន្តរជាតិ

រុស្ស៊ី បានហៅការដាក់ទណ្ឌកម្មអាមេរិកថាជា «សង្គ្រាមពាណិជ្ជកម្ម»

អាមេរិកៈ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ បាននិយាយថា វាជាសង្គ្រាមពាណិជ្ជកម្ម ព្រោះទណ្ឌកម្មនេះ នឹងបញ្ចប់ទំនាក់ទំនងល្អជាមួយរដ្ឋបាលលោក ត្រាំ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទ០៣ ខែសីហា ឆ្នាំ២០១៧។

ច្បាប់ដាក់ទណ្ឌកម្មថ្មីនេះ ត្រូវបានព្រឹទ្ធសភាអនុម័ត ក្នុងសំឡេងគាំទ្រយ៉ាងលើសលប់ កាលពីសប្ដាហ៍មុន ខណៈវាត្រូវបានគេមើលឃើញថា ប្រឆាំងទៅនឹងការចង់បានរបស់ប្រធានាធិបតីខាងគណបក្សសាធារណៈរដ្ឋ ដែលមានបំណងចង់បង្កើនទំនាក់ទំនងល្អជាមួយទីក្រុងម៉ូស្គូ។

សូមជំរាបថា នាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី មេដវ៉េដេវ បានហៅការដាក់ទណ្ឌកម្មនេះថាជា «សង្គ្រាមពាណិជ្ជកម្មទ្រង់ទ្រាយធំ» ដោយសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «រដ្ឋបាលលោក ត្រាំ បានបង្ហាញនូវភាពគ្មានអំណាចទាល់តែសោះ»។

ក្នុងលោកបានសរសេរបន្ថែមទៀតថា «ក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងរបស់យើង ជាមួយរដ្ឋបាលអាមេរិកថ្មី នឹងត្រូវបានបញ្ចប់ផងដែរ។

គួរបញ្ជាក់ដែរថា ប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង បានទទួលរងផលប៉ះពាល់ពីទណ្ឌកម្មនេះផងដែរ ប៉ុន្តែក៏មានការលើកឡើងជាសំណួរដែរថា តើរដ្ឋបាលលោក ត្រាំ នឹងអនុវត្តវិធានការនេះ យ៉ាងម៉ឹងុម៉ាត់ជាមួយរុស្ស៊ីដែរ ឬយ៉ាងណា៕

មតិយោបល់