ព័ត៌មានកីឡា

Carlo Ancelotti ទំនងជាវិលទៅទ្រនុំចាស់វិញ

គ្រូបង្វឹកដ៍ឆ្នើម ដែលធ្លាប់ដឹកនាំក្រុមល្បីៗ​ ជាច្រើនឲ្យ​ទទួលបានជោគជ័យ នាពេលអតីតកាល​ គឺលោក Carlo Ancelotti កំពុងលេចលឺដំណឹងថា លោកនឹងវិលទៅកាន់​ទ្រនុំចាស់វិញ​ នៅអ៊ីតាលី ដែលជាទីកន្លែងដែលផ្តល់ភាព​ល្បីល្បាញក្នុងអាជីពរបស់លោក។

បើតាម The Sun បានឲ្យដឹងថា លោក Carlo Ancelotti អាចនឹងវិលត្រឡប់ទៅកាន់ក្រុម AC Milan វិញ ខណ:ប្រធានក្លិបបីសាចក្រហមអ៊ីតាលីមួយនេះ ក៍បានព្រ​លយនូវការចាប់អារម្មណ៍ដល់អតីតគ្រូបង្វឹករបស់ក្លិបរូប​នេះ ផងដែរ។ ជាការពិតណាស់ ការប្រកបអាជីពជាគ្រូបង្វឹក​នៅ អាឡឺម៉ង់ នាឆ្នាំនេះ ហាក់មិនសូវល្អដូចរដូវកាលមុនឡើយ ព្រោះថា Bayern Munich មិនត្រឹមតែលេងមិនបានល្អ​នៅលីគឡើយ សូម្បីតែ​​ នៅ Champion League ក៍មិនសូវបានល្អឡើយ ដូចជាការប្រកួតចាញ់ ក្រុម Paris Saint Germain ជាភស្តុតាងស្រាប់។ យ៉ាងណាវិញ ប៉ុន្មានថ្ងៃមុន មានសារពត៌មានជាច្រើនបានចុះផ្សាយថា លោក Carlo Ancelotti មានបំណងចង់វិលទៅកាន់ក្រប​ខ័ណ្ឌ Premire League ដែលលោកធ្លាប់បានដឹកនាំ​ក្រុម​តោខៀវ Chelsea កាលពីពេលមុន។

ក៍ប៉ុន្តែ នៅ Premier League ប្រហែលជាគ្មានកន្លែង សម្រាប់គ្រូបង្វឹក ជនជាតិអ៊ីតាលីរូបនេះឡើយ ព្រោះថា ក្លិបធំៗ​ ទាំងអស់ សុទ្ធសឹងមានគ្រូបង្វឹកល្អៗរួចទៅហើយ។ ថ្វីបើយ៉ាងនេះក្តី លោក Carlo Ancelotti មិនអស់សង្ឃឹមក្នុងការ ដឹកនាំក្លិបធំឡើយ ព្រោះថាក្រុម​បីសាចក្រហម AC Milan កំពុងចង់បានរូបលោកត្រឡប់​ទៅវិញ ដើម្បីពង្រឹងក្លិបឲ្យកាន់តែខ្លាំងក្លាឡើង ដូចអតីតកាលកន្លងមក។ គួរបញ្ជាក់ផងដែរថា លោក Carlo Acelotti ធ្លាប់ជួយឲ្យក្រុម AC Milan ឈ្នះពាន Champion League ក្នុងឆ្នាំ ២០០៧ និង FIFA Club World Cup ក្នុងឆ្នាំតែមួយនេះផងដែរ ដោយមិនគិតពីពាន រង្វាន់ក្នុងស្រុកឡើយ។

ដូច្នេះហើយ ប្រហែលជាការវិលត្រឡប់របស់លោក Carlo Ancelotti ទៅកាន់ AC Milan នៅក្រោយលោកបញ្ចប់កុងត្រាជាមួយ​ Bayern Munich លោកនឹងអាចដឹកនាំ AC Milan ឲ្យវិលទៅរកអតីតកាលដ៍ខ្លាំងក្លាវិញ ប្រសិនបើលោកសម្រេច ចិត្តត្រឡប់ទៅវិញនោះ។ រង់ចាំមើលថា តើលោក Carlo Ancelotti យល់ព្រមទៅ ទ្រនុំចាស់វិញ AC Milan ឬទៅកាន់ក្របខ័ណ្ឌកំពូលផ្សេងទៀត។

មតិយោបល់