ព័ត៌មានកីឡា

មិនបានលេង ១១នាក់ដំបូង តែ Ronaldo សប្បាយចិត្តនឹងជ័យជម្នះរបស់ Real Madrid ណាស់(វីដេអូ)

រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រឃើញ កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo លេងបម្រុងណាស់ ម្យ៉ាងវិញទៀតនោះ កីឡាកររូបនេះ លេងមិនបាន ១០នាទីផង ក្នុងមួយប្រកួត។

ជាក់ស្តែងណាស់ ក្នុងជំនួប UEFA Super Cup ជាមួយក្រុមបីសាចក្រហម Manchester United ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនបានលេង ក្នុងជម្រើស១១នាក់ ដំបូងឲ្យក្រុម Real Madrid ឡើយ ហើយ កីឡាកររូបនេះ ត្រូវបានដូរចូលជំនួស Karim Benzema នៅនាទីទី ៨៣ ដែលកីឡាករឆ្នើមរូបនេះ លេងមិនបាន ១០នាទីផង ក្នុងការប្រកួតនេះ។ តាមរយៈ ការអង្គុយកៅអីបម្រុងនេះ ត្រូវបានគេមើលឃើញថា Ronaldo ប្រាកដជាមិនសប្បាយចិត្តឡើយ ដែលមិនបានលេង ១១នាក់ដំបូង ព្រោះថា Ronaldo តែងតែបង្ហាញវត្តមាន គ្រប់ការប្រកួតលើកលែងតែរបួសប៉ុណ្ណោះ។

ផ្ទុយមកវិញ Ronaldo មិនបានខកចិត្តឡើយ ខ្សែប្រយុទ្ធឆ្នើមរូបនេះ អង្គុយកៅអីបម្រុងយ៉ាងសប្បាយរីករាយ រួមជាមួយនឹងកាយវិការ ប្រកបដោយមនោសញ្ចេតនា ជាមួយក្លិប។ ជាពិសេសនោះ នៅពេលមិត្តរួមក្រុម ទាត់បាល់គ្រោះថ្នាក់មិនបានសម្រេច Ronaldo បង្ហាញនូវកាយវិការសោកស្តាយពីខាងក្រៅជំនួស មិត្តរួមក្រុម ហើយ នៅពេលមិត្តរួមក្រុម ទាត់ចូលវិញ Ronaldo បង្ហាញនូវសកម្មភាពអបអរ ដូចទាត់ចូលខ្លួនឯងចឹង។

អ្វីដែលសំខាន់បំផុតនោះ នៅពេលសម្រាកម្តងៗ Ronaldo បានកាន់ទឹកសុទ្ធយកទៅឲ្យមិត្តរួមក្រុម ដែលនេះបង្ហាញឲ្យឃើញថា ថ្វីបើកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនបានលេង តែរូបគេ មិនបានខឹងសម្បាឡើយ ផ្ទុយមកវិញ តារាឆ្នើមរូបនេះ មានស្មារតីស្រឡាញ់ ក្រុមយ៉ាងខ្លាំង ជាពិសេសនោះគឺ មហិច្ចតាឈ្នះពាន។

តោះមកទស្សនា សកម្មភាព របស់ Ronaldo ក្នុងការប្រកួត Real Madrid និង Man Utd ក្នុងជំនួប Super Cup ទាំងអស់គ្នា៖

https://www.youtube.com/watch?v=MVeJjCeDaMg

មតិយោបល់