ព័ត៌មានកីឡា

Khedira ស៊ុត Hat trick ក្នុងជំនួបកាតក្រហម១

ខ្សែបម្រើអាឡឺម៉់ Sami Khedira បង្ហាញខ្លួនបានយ៉ាងល្អ ដោយស៊ុតបាន ៣គ្រាប់ឲ្យក្រុមសេះបង្កង់​ Juventus ក្នុង​ការប្រកួតជាមួយក្រុម Udnese ខណៈ Mario Mandzukic ទទួលបានកាតក្រហម។

ជាយូរណាស់មកហើយ ដែល Khedira ខកខានមិនអាច រកគ្រាប់បាល់ឲ្យក្រុម Juventus ជាច្រើនប្រកួតកន្លងមកហើយ។​ យ៉ាងណាវិញ ក្នុងការធ្វើដំណើរទៅកាន់ ទឹកដីរបស់ក្រុម Udinese យប់មិញនេះ ខ្សែបម្រើអាឡឺម៉ង់ Sami Khedira ពិតជាធ្វើបានយ៉ាងល្អ ក្នុងការរកគ្រាប់បាល់បាន ៣គ្រាប់ឲ្យ​ក្រុម​ Juventus យកឈ្នះ ៦-២ លើក្រុម Udinese ។ យ៉ាងណាវិញ Juventus បានរងនូវកាតក្រហម ដោយកីឡាករ Mario Mandzukic តាំងពីនាទីទី ២៦ ខណៈលទ្ធផល Juventus នាំមុខ ២-១ តែក្រុមមួយនេះ នៅតែអាចរកគ្រាប់បាល់ប្រមាណជា ៤គ្រាប់ទៀត និង Udinese រកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ។

៦គ្រាប់ របស់ក្រុម Juventus រកបានដោយការស៊ុតចូលទីខ្លួនឯង របស់កីឡាករ Sami នៅនាទីទី១៤, Sami Khedira ៣គ្រាប់ នៅនាទីទី២០, ៥៩ និង៨៧, កីឡាករ Daniele Rugani នៅនាទីទី៥២ និង Miralem Pjanic នៅចុងម៉ោងនាទីទី ៩០ ចំណែកក្រុមម្ចាស់ផ្ទះ Udinese វិញ ស៊ុតបាន ២គ្រាប់ដោយកីឡាករ Stipe Perica នៅនាទីទី ៨ និង Danilo នៅនាទីទី ៤៧។

ដូច្នេះហើយ Juventus ថ្វីបើលេងត្រឹម ១០នាក់ទល់១១នាក់ តាំងពីពាក់កណ្តាលតង់ទី១ តែក្រុមជើងឯកឆ្នាំមុនមួយនេះ អាចស៊ុតបានច្រើនគ្រាប់លើក្រុមម្ចាស់ផ្ទះ Udinese ខណៈ Sami Khedira រកបាន Hat trick លើកដំបូង។

https://www.youtube.com/watch?v=vFhJLmtQe5A

មតិយោបល់