ព័ត៌មានកីឡា

ភា សុភក្ត្រា៖ បញ្ចេញមតិទាក់ទងរឿង Casemiro ទាត់ចូល Man United ដែលអ្នកគាំទ្រមួយចំនួនយល់ថា “Offside”

ក្រោមចប់ការប្រកួត ក្រុមយក្សអេស្ប៉ាញ Real Madrid បានយកឈ្នះក្រុមបីសាចក្រហម Manchester United ២-១ ក្លាយជាជើងឯក UEFA Super Cup ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ខណៈដែលអ្នកគាំទ្រមួយចំនួនបានលើកឡើងថា គ្រាប់បាល់ Casemiro ទាត់ចូល Man United “Offside” ជំហរក្រៅល្បែង។

លោក ភា សុភក្ត្រា ​ដែលជាគ្រូ​ជំនួយ​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិបានប្រាប់ក្រុមការងារ Post Sport ថា៖« បាល់នេះមិន “Offside” ជំហរក្រៅល្បែងទេ ព្រោះ គេគិតតែក្បាល ដងខ្លួន និងជើងទេ ចំនែកឯដៃមិនគិត Offside ទេ»។​

បើតាម FIFA ក៏លើកឡើងស្រដៀងគ្នានេះដែរថា៖

១/ កីឡាករស្ថិតនៅក្នុងជំហរអហ្វសាយ ប្រសិនបើ គេស្ថិតនៅជិតខ្សែហ្គោលរបស់គូប្រកួតជាងបាល់ និងកីឡាករខាងគូប្រកួតចុងក្រោយទី២ (អ្នកចាំទីជាកីឡាករចុងក្រោយទី១)។
២/ កីឡាករមិនស្ថិតក្នុងជំហរអហ្វសាយទេ ប្រសិនបើ គេស្ថិតនៅម្ខាងទីរបស់ខ្លួននៃលើទីលាននៃការប្រកួត។

IFAB សេចក្ដីសម្រេច ១
– ការវិនិច្ឆ័យត្រូវធ្វើឡើងទៅលើផ្នែកណាមួយនៃក្បាល, តួខ្លួន ឬជើងរបស់ខ្សែប្រយុទ្ធដែលនៅប្រទាក់នឹងខ្សែការពារចុងក្រោយទី២, ទៅនឹងបាល់ ឬខ្សែពុះពាក់កណ្ដាលទី។
– ចំការសម្រេចនេះ ដៃមិនត្រូវបានចាត់ទុកជាផ្នែកនៃរាងកាយទេ។

សូមបញ្ជាក់ឡើងវិញថា ក្នុងលទ្ធផល ២-១ ដែល ២គ្រាប់ របស់ Real Madrid រកបានដោយ កីឡាករ Casemiro នៅនាទីទី ២៤ និង Isco នៅនាទីទី​​ ៥២ ខណ:ក្រុម Man Utd រកបាន ១គ្រាប់ សងវិញ ដោយការស៊ុតរបស់ ខ្សែប្រយុទ្ធ Romelu Lukaku នៅនាទីទី ៦២ ៕

ខាងក្រោមនេះជាគ្រាប់បាល់ទាត់បញ្ចូលទីរបស់ Casemiro៖

https://www.youtube.com/watch?v=1lz61CQezNI

មតិយោបល់