កំហុសឆ្គងផ្នែកគណនេយ្យអាចនឹងកើតមានឡើងនៅក្នុងការរៀបចំឯកសារ និងរបាយការណ៍ផ្សេងៗ ប្រសិនបើលោកអ្នកធ្វើការទាក់ទងទៅនឹងជំនាញនេះ ហើយពុំបានឆ្លងកាត់នៃវគ្គបណ្ដុះបណ្ដាជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ ដែលហៅកាត់ថា (CAT)។ វាពិតជាចាំបាច់ណាស់សម្រាប់គណនេយ្យករ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងសវនករ ដែលកំពុងធ្វើការនៅតាមបណ្ដាក្រុមហ៊ុនឯកជន ឬស្ថាប័នរដ្ឋនានា នោះគឺភាពត្រឹមត្រូវច្បាស់លាស់ក្នុងការរៀបចំនូវឯកសារ និងរបាយការណ៍ដែលទាក់ទងនឹងភារកិច្ចការងាររបស់ខ្លួន។ វគ្គសិក្សាទៅលើជំនាញបច្ចេកទេសផ្នែកគណនេយ្យ ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិពីសមាគមគណនេយ្យករជំនាញ ដែលហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស និងមានការទទួលស្គាល់ដោយ ១៨៣ ប្រទេសទូទាំងពិភពលោក។
វគ្គសិក្សានេះ មាន ៩មុខវិជា្ជ ដោយក្នុងមុខវិជ្ជានីមួយៗ បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់បុគ្គលិកដែលបម្រើការងារពាក់ព័ន្ធនឹងវិស័យនេះ ដោយវគ្គសិក្សាខ្លះមានដូចជាមុខវិជ្ជាគណនេយ្យករសម្រាប់ការគ្រងគ្រង(F1/FAB) វគ្គសិក្សានេះផ្ដោតទៅមុខងារអាជីវកម្មជាមួយនិងការសង្កត់ធ្ងន់ លើការគ្រប់គ្រងមនុស្ស និងយុទ្ធសាស្ត្រាអាជីវកម្ម។ ក្រោយបញ្ចប់វគ្គ លោកអ្នកនឹងទទួលបាននូវជំនាញនៃការលើកទឹកចិត្តបុគ្គលិក និងក្រុម គោលការណ៍នៃយុទ្ធសាស្ត្រអាជីវកម្ម ក៏ដូចជាគោលការណ៍អភិបាលកិច្ចសាជីវកម្ម។ រីឯមុខវិជ្ជាគណនេយ្យគ្រប់គ្រង (F2/FMA) ដោយវគ្គសិក្សានេះរំលឹកលើបច្ចេកទេសចំណាយថ្លៃដើម ការបន្តការរៀបចំផែនការថវិកា និងស្ដង់ដានៃការចំណាយ និងការវិភាគអំពីបម្រែបម្រួលផងដែរ។ វាបានផ្ដល់មកវិញនូវជំនាញក្នុងការរៀបចំថវិកា ការត្រួតពិនិត្យ និងការធ្វើរបាយការណ៍ ក៏ដូចជាស្ដង់ដានៃការចំណាយ និងការវិភាគអំពីបម្រែបម្រួល។ ចំពោះមុខវិជ្ជាគណនេយ្យហិរញ្ញវត្ថុ (F3/FFA)វិញ គឺសិក្សាអំពីមូលដ្ឋានគ្រឹះនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផ្ដោតទៅលើរបាយការណ៍ចំណូល និងតារាងតុល្យការ ដោយជំនាញដែលទទួលបានវិញ គឺការរៀបចំតារាងតុល្យការ ការរៀបចំរបាយការណ៍ចំណូល និងការកែកំហុសគណនេយ្យជាដើម។ ជាពិសេសមានមុខវិជ្ជាដទៃទៀត ដែលសិក្សាទាក់ទងនឹងមូលដ្ឋានគ្រឹះនៃសវនកម្ម (FAU) ដោយវគ្គសិក្សានេះផ្ដោតគោលបំណងនៃសវនកម្ម កាតព្វកិច្ចរបស់សវនករ និងដំណើរការនៃសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ការចាប់ផ្ដើមផែនការសវនកម្ម និងការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។ ក្រោយពីសិក្សាវគ្គមូលដ្ឋានគ្រឹះនៃសវនកម្ម (FAU) នេះចប់ ចំណេះជំនាញដែលទទួលបានមានដូចជា ការសាកល្បងការត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ផែនការសវនកម្ម និងការវាយតម្លៃហានិភ័យ នីតិវិធីសវនកម្ម ការរៀបចំឯកសារ និងរបាយការណ៍ បូករួមជាមួយនឹងអត្ថប្រយោជន៍ដទៃទៀត។
ជាមួយគ្នានេះដែរ មានបណ្ដាក្រុមហ៊ុន ស្ថាប័នរដ្ឋ និងគ្រឹៈស្ថានធនាគាល្បីៗ ជាច្រើន ដែលកំពុងដំណើរការនៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ដែលក្រុមហ៊ុនទាំងអស់នោះរួមមាន PwC, KPMG, Ernst & Young, ធនាគារកាណាឌីយ៉ា និងធនាគារ ANZ Royal ដែលបុគ្គលិកជំនាញនៃក្រុមហ៊ុនទាំងអស់នេះ សុទ្ធតែទទួលបានការបណ្ដុះបណ្ដាញជំនាញគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម និងជំនាញពន្ធដារ នៅវិទ្យាស្ថាន CamEd Business School។
វគ្គសិក្សាទៅលើជំនាញគណនេយ្យ CAT នេះ គឺរៀងរាល់ចុងសប្ដាហ៍ ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ ដែលអំណោយផលសម្រាប់មន្ត្រីរាជការ ឬបុគ្គលិកគ្រប់ស្ថាប័ន។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈអ៊ីម៉ែល៖ reception@cam-ed.com ឬទូរស័ព្ទលេខ៖ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ។
មតិយោបល់