ព័ត៌មានកីឡា

SEA Games៖ ជម្រើសជាតិ U22 កម្ពុជាបាត់បង់កីឡាករ ៣រូប ក្នុង២-៣ ប្រកួតដំបូង

នៅក្នុងសន្និសីទសាព័ត៌មានសម្រាប់មុនចេញដំណើរទៅប្រកួតព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEA Games 2017) នៅប្រទេសម៉ាឡេសុី និងបាត់បង់កីឡាករ ៣រូប ដូចជា សឿត បារាំង, អ៊ិន សុដាវីត និង ច្រឹង ពលរដ្ឋ ។

លោក Leornardo Vitorino គ្រូបង្វឹករបស់ក្រុម U22 កម្ពុជា បាននិយាយថា៖ ច្រឹង ពលរដ្ឋ ​មាន​របួស​ជង្គង់​ផ្នែក​ខាង​ក្រោយ​​ក្នុង​​ពេល​កំពុង​ហ្វឹកហាត់ ដើម្បីឲ្យសាំុនិងស្មៅធម្មជាតិ ជាហេតុធ្វើឲ្យមិនបានបង្ហាញខ្លួនក្នុងជំនួបដំបូង រឺលើកទី២​ ចំណែកឯ សឿត បារាំង និង អ៊ិន សុដាវីត និងត្រូវត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីមកប្រឡង​​បាក់ឌុប​​(ថ្នាក់ទី១២)។

សូមរំលឹកថា ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ (U19) កាលពីឆ្នាំ២០១៥ ត្រូវបានធ្លាក់បាក់ឌុប ដោយស្វ័យប្រវត្តិ ព្រោះជាប់បំពេញបេសកម្មក្នុងពានរង្វាន់ AFF U-19 Championship នៅប្រទេសឡាវ ដោយមិនបានមកប្រឡងវិញ មានកីឡាករ៥នាក់ ដូចជា ទូច រ៉ូម៉ា, ម៉ែន មុន្នីរ៉ា, ជាម រតនា, គីម ហាប់ និង ចិន វណ្ណៈ។

មតិយោបល់