ព័ត៌មានកីឡា

ជើងទី១នេះ ណាហ្គាវើល ចាញ់ Hougang United ធ្ងន់តិចហើយ

កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ក្រុមបាល់ទាត់ ណាហ្គាវើល របស់កម្ពុជា បានប្រកួតចាញ់ Hougang United របស់ម្ចាស់ផ្ទះ ដោយលទ្ធផល ១ទល់៤ នាទីលានកីឡដ្ឋាន Hougang Stadium ក្នុងជំនួបជើងទី១ នៃពានរង្វាន់ RHB Singapore Cup 2017 ។

គ្រាប់បាល់ទាំង ៤គ្រាប់ របស់ក្រុមម្ខាស់ផ្ទះ រកបាននៅវគ្គទី១ ដោយកីឡាករ Kogure ២គ្រាប់ នៅនាទី ១៥ និង ៤០ ឈានចូលដើមវគ្គទី២ ក្រុមរបស់កម្ពុជា រកបាន ១គ្រាប់វិញ ដោយបាល់ ១១ម៉ែត្រ ពីសំណាក់កីឡាករ Kipson តែក្រុម Hougang United បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ Rodriguez នៅនាទី ៧១ និងកីឡាករ Hasan នៅនាទី ៨៥ ធ្វើឲ្យលទ្ធផលនេះរក្សាដល់ចប់៩០នាទី។

រង់ចាំមើលថានៅក្នុងការប្រកួតជើងទី២ នាថ្ងៃ​ច័ន្ទ ទី​១៤​ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដែលធ្វើឡើងនៅលើ​ទីលាន​កីឡដ្ឋានJalan Besar Stadium វិញ​ម្តង ក្រុម​ណាហ្គាវើល អាចវាយបកលើ​ក្រុម Hougang United ដែលជាម្ចាស់ផ្ទះបានដែរទេ?

មតិយោបល់