ព័ត៌មានកីឡា

Singapore Cup៖ ណាហ្គាវើល ត្រូវមកផ្ទះវិញតាម បឹងកេត ដែរហើយ

ក្រុមបាល់ទាត់របស់កម្ពុជា ណាហ្គាវើល ត្រូវបានបាត់បងឱកាសឡើងទៅវគ្គបន្ត ដោយសារតែប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Hougang United នៅជើងទី២ទៀត កាលពីម្សិលមិញ នាកីឡដ្ឋាន Hougang United Stadium ក្នុងពានរង្វាន់ RHB Singapore Cup 2017 នៅប្រទេសសិង្ហបុរី។

បើសរុបការប្រកួតទាំងពីជើង ណាហ្គាវើល ចាញ់ Hougang United ១ទល់៨ ខណៈដែលបឹងកេត ត្រូវជ្រុះចេញពីពាននេះដែរ បន្ទាប់ពីប្រកួតចាញ់ក្រុម Global Cuba FC ទាំងពីជើង ដោយលទ្ធផល ៣ទល់៤ ធ្វើឲ្យក្រុមជើងឯករដូវកាលមុនរបស់កម្ពុជាធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយនេះដែរ។

សូមរំលឹកថា បើទោះបីជាក្រុមទាំងពីរបស់កម្ពុជាត្រូវបានធ្លាក់ក៏ដោយតែកីឡាករ ឃួន ឡាប៉ូរ៉ាវី រកបាន ៥គ្រាប់ ដែលមិនទាន់មានកីឡាករក្រុមណាអាចរកបានលើសពីនេះទេ៕

មតិយោបល់