ព័ត៌មានបច្ចេកវិទ្យា

LG សម្ញែងអាវុធពិសេសថ្មី ៣ របស់ V30 មុនថ្ងៃប្រកាសចេញផ្លូវការ ២សប្តាហ៍

ក្រុមហ៊ុន LG បន្តទម្លាយចេញនូវលក្ខណៈសម្បត្តិពិសេសថ្មីៗរបស់កំពូលស្មាតហ្វូនប្រភេទអេក្រង់ធំរបស់ខ្លួនថែមទៀត បើទោះបីជាថ្ងៃប្រកាសចេញជាផ្លូវការនៅសល់តែប្រមាណជាពីរសប្តាហ៍ទៀត​ក៏ដោយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្មីមួយរបស់ក្រុមហ៊ុនបានឱ្យដឹងថា LG V30 នឹងបំពាក់មុខងារពិសេសថ្មីចំនួន ៣ រួមមាន Floating bar (របារកម្មវិធីអណ្តែត), Always-on display (អេក្រង់លោតបង្ហាញម៉ោងជាប់រហូត) និង Facial Recognition (ថតសម្គាល់ផ្ទៃមុខ) ដោយភ្ជាប់មកជាមួយផ្ទាំងកម្មវិធីប្រើប្រាស់ UX 6.0+ រចនាឡើងយ៉ាងល្អប្រណិត ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន។

ក្នុងចំណោមអាវុធពិសេសទាំង ៣ អាវុធដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ Facial Recognition ដែលត្រូវបានដាក់បញ្ចូលបន្ថែមផងដែរនូវ Voice Recognition សម្រាប់ប្រើដើម្បីដោះសោចូលទៅកាន់កម្មវិធីខាងក្នុងដោយប្រើសំឡេង និងមិនចាំបាច់ប៉ះផ្ទាល់លើទូរសព្ទឡើយ៕

LG V30 ត្រូវគេរាយការណ៍ថា នឹងអាចកម្ម៉ង់ទិញមុនប្រកាសចេញផ្លូវការ ថ្ងៃទី ៣១ សីហា

ប្រភពព័ត៌មានៈ 9to5mac

មតិយោបល់