ព័ត៌មានកីឡា

Atletico Madrid វាយបកតាមស្មើលើក្រុមចំណូលថ្មីយ៉ាងត្រដាបត្រដួស

ក្រុមជើងខ្លាំង Atletico Madrid ពិតជាធ្វើបានយ៉ាងល្អ កាលពីយប់មិញនេះ ដោយអាចវាយបកតាមស្មើលើក្រុមចំណូលថ្មី Girona ២-២ វិញ បើទោះបីជា ខ្សែប្រយុទ្ធឆ្នើម Antonie Griezmann បានរងកាតក្រហមក្តី។

វាគឺជារឿងដ៍អស្ចារ្យ សម្រាប់ក្រុម Atletico Madrid ដែលអាចធ្វើបានយ៉ាងល្អកាលពីយប់មិញនេះ។ ថ្វីបើមិនអាចយកឈ្នះ បានត្រឹមស្មើមែន តែក្រុម Atletico Madrid អាចរកគ្រាប់បាល់បាន២គ្រាប់តាមស្មើមកវិញ ក្រោយពី Griezmann ទទួលបានកាតក្រហម នៅនាទីទី ៦៧។ គួរបញ្ជាក់ផងដែរថា ក្រុមម្ចាស់ផ្ទះ Girona បានរកគ្រាប់បាល់នាំមុខក្រុម Atletico Madrid ២-០ ក្នុងតង់ទី១ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Stuani ទាំង២គ្រាប់ នៅនាទីទី ២២ និង ២៥ ។ យ៉ាងណាវិញ ក្រុម Atletico Madrid បានបើកការវាយលុកយ៉ាងខ្លាំងលើក្រុម Girona តែអកុសល Griezmann បានទទួលកាតក្រហម នៅនាទីទី ៦៧ ដោយទទួលបានកាតលឿង ២ភ្លាមៗ។

យ៉ាងណាវិញ សម្ពាធមិនបានធ្លាក់មកលើក្រុម Atletico Madrid ឡើយ ព្រោះថា នៅនាទីទី ៧៨ កីឡាករ Correa រកបាន១គ្រាប់តាមពីក្រោយវិញខណៈ នៅនាទីទី ៨៥ កីឡាករ Gimenez បានរកគ្រាប់បាល់តាមស្មើឲ្យក្រុម Atletico Madrid វិញ។ ដូច្នេះហើយ ក្រុម Atletico Madrid និង Girona បានចែកគ្នាម្នាក់១ពិន្ទុក្នុងសប្តាហ៍ដំបូងនេះ។

https://www.youtube.com/watch?v=-9P2lpThuB8

មតិយោបល់