ខ្សែបម្រើស្លាបឥណ្ឌូនេស៊ី Terens Puhiri នឹងលេងឱ្យក្លិប Port F.C នៅឆ្នាំក្រោយ ក្នុងការខ្ចីជើងមួយរដូវកាលពីក្រុម Borussia នៃក្របខ័ណ្ឌលីគកំពូលឥណ្ឌូនេស៊ី Liga 1 ។
Terens ត្រូវបានគេចាត់ទុកថាជា “កីឡាករបាល់ទាត់ដែលមានលឿន” បន្ទាប់ពី វីដេអូ ដែលបង្ហាញពីការខិតខំប្រឹងប្រែងរបស់គាត់ដោយមានល្បឿនមិនគួរឱ្យជឿ ដើម្បីរកគ្រាប់បាល់នៅក្នុងការប្រកួតទល់នឹងក្រុម Mitra Kukar កាលពីខែតុលា ។ ខ្សែបម្រើស្លាបឥណ្ឌូនេស៊ីរូបនេះ ជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុម Borneo កាលពីរដូវកាលមុន នៅក្នុងក្របខ័ណ្ឌលីគកំពូលរបស់ឥណ្ឌូណេស៊ី។ គាត់ស៊ុតបញ្ចូលទីបាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣១ ប្រកួត និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៩លើក។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ បានចុះហត្ថលេខាជាមួយក្លិប Port FC ហើយនឹងចាប់ដៃគូជាមួយខ្សែបម្រើស្លាប Nurul Sriyankem មកពី Chonburi F.C និងកីឡាករ Dragan Boskovic មកពី Bangkok United ៕
ខាងក្រោមនេះជាវីដេអូបង្ហាញពីល្បឿនរបស់ Terens Puhiri៖
មតិយោបល់