ព័ត៌មានកីឡា

Juventus រកបាន៣ពិន្ទុក្នុងសប្តាហ៍ដំបូង

ក្រុមសេះបង្កង់ Juventus បានយកឈ្នះលើក្រុម Cagliari ក្នុងលទ្ធផល ៣-០ ដណ្តើមបាន៣ពិន្ទុ ក្នុងសប្តាហ៍ទី១នេះ។

Juventus នៅតែជាក្រុមខ្លាំង សម្រាប់លីគកំពូលរបស់អ៊ីតាលីដដែល ដោយកម្រមានក្រុមណាអាចផ្តួលក្រុមជើងខ្លាំងមួយនេះបានណាស់។ ជាក់ស្តែងណាស់ នៅក្នុងការប្រកួតបើកឆាកដំបូង ក្រុមសេះបង្កង់ Juventus បានយកឈ្នះលើក្រុម Cagliari ក្នុងលទ្ធផល ៣-០។ ៣គ្រាប់របស់ក្រុម Juventus រកបានដោយខ្សែប្រយុទ្ធ Mandzukic នៅនាទីទី ១២, Dybala នៅនាទីទី ៤៥ និងខ្សែប្រយុទ្ធ Higuain នៅនាទីទី ៦៦ ខណះក្រុម Cagliari មានឱកាសស៊ុតបាល់ ១១ម៉ែត្រ១គ្រាប់ដែរនៅនាទីទី៣៩ ដោយកីឡាករ Farias តែធ្វើមិនបានសម្រេចឡើយ។ ដូច្នេះហើយ Juventus បានបន្តភាពខ្លាំង របស់ពួកគេ ក្នុងរដូវកាលថ្មីបន្តទៀត។

គួរបញ្ជាក់ផងដែរថា ក្រៅពី Juventus ក្រុម Napoli ក៍បានយកឈ្នះលើក្រុម Verona ក្នុងលទ្ធផល ៣-១ ផងដែរ។

តោះ! មកទស្សនាវីដេអូហាយឡាយ នៃការស៊ុតបញ្ចូលទីរបស់ក្រុម Juventus លើក្រុម Cagliari ខាងក្រោមនេះ៖

https://www.youtube.com/watch?v=uX8avMAfp70

មតិយោបល់